គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រៃនប់ ពិន័យ​អន្តរការណ៍​ពលរដ្ឋ​០៧​នាក់ មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស 

ថ្ងៃសុក្រ 16 មេសា 2021, 8:30

​ថ្ងៃ​ព្រហស្បតិ៍ ៤ កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា​ឆ្នាំ​២០២១ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រៃនប់ បានធ្វើ​ការពិន័យ​អន្តរការណ៍​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​០៧​នាក់ ដែល​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស​។ 

 

​យោងតាម​អនុក្រឹត្យ​លេខ ៣៧ អនក្រ​.​បក ស្តីពី​វិធាន ការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រង់​មាត្រា ១៩ បាន​កំណត់ថា «​ត្រូវ​ពិន័យ​អន្តរការណ៍​ពី ២០០.០០០ (​ពីរ​សែន​) រៀល ទៅ ១.០០០.០០០ (​មួយ​លាន​) រៀល ចំពោះ​បុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព និង​ត្រូវ​ពិន័យ​អន្តរការណ៍​ពី ១.០០០.០០០ (​មួយ​លាន​)​រៀល ទៅ ៥.០០០.០០០ (​ប្រាំ​លាន​) រៀល ចំពោះ​អ្នកទទួលខុសត្រូវ​រៀបចំ​ការជួបជុំ​មនុស្ស ឬ​សកម្មភាព​សង្គម​ដទៃទៀត​ដែល​មិន គោរព​វិធានការ​គម្លាត​សុវត្ថិភាព​»​។ 

 

​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ណែនាំ​អ្នក​នៅ​ជុំវិញខ្លួន​ឱ្យ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​​សុវត្ថិភាព ដើម្បី​បាន​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 

 

​ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ យើង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការលើកលែង​។​ ​រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​កុំ ៣​ការពារ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​៕​

 

 

គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រៃនប់ ពិន័យ​អន្តរការណ៍​ពលរដ្ឋ​០៧​នាក់ មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស 

PLB Banner on article detail

អត្ថបទពេញនិយម