AIREEN Juist Motul-Tech

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារ ក្នុងផ្សារលើ

ថ្ងៃព្រហស្បតិ៍ 15 មេសា 2021, 12:15

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានសាខាធនាគារជាតិខេត្តព្រះសីហនុ លោកលោកស្រី តំណាងធនាគារពាក់ព័ន្ធផងដែរ។

 

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីបានរកឃើញអាជីវករលក់គ្រឿងសមុទ្រ នៅផ្សារលើ ចំនួន០២នាក់ដែលមានវិជ្ជមានជំងឺកូវីដ-១៩រួចមក រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចផ្អាកជា បណ្តោះអាសន្ននូវតូបលក់ដូរ ចំនួន៣៦តូប ដោយមិនបិទផ្សារទាំងមូលនោះឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពី ការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ មានដូចជា Mobile App និង QR Code ជាដើម ដើម្បីកាត់បន្ថយ ការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា យើងត្រូវបង្កើនទស្សនៈជឿនលឿន ដោយជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋរបស់ យើង ឱ្យប្រើប្រាស់ប្រព័ន្ធនេះ គឺមានសុវត្ថិភាពក្នុងផ្ទេរសាច់ប្រាក់ និងអាចការពារទាំងអំពើលួច ឆក់ ប្លន់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់រវាងអ្នកលក់ និងអ្នកទិញតាមរយៈការប្រើលុយសុទ្ធ ដែលអាចការពារនូវការចម្លងជំងឺកូវីដ-១៩ ផងដែរ។

 

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ដាក់ចេញនូវវិធានការ ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ ដូចខាងក្រោម៖

 

-ស្នើសុំលោកលោកស្រី តំណាងធនាគារពាក់ព័ន្ធ ផ្តល់ទិន្នន័យអាជីវករផ្សារលើ ដែលកំពុងប្រើប្រាស់ប្រព័ន្ធធនាគារ ក្នុងទូទាត់ថ្លៃទំនិញ និងជម្រុញអាជីវករផ្សេងៗទៀតចូលរួមប្រើប្រាស់ឱ្យបានលើសពី៧០ភាគរយឡើងទៅ

 

-ជម្រុញបងប្អូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ ដោយពន្យល់គាត់អំពីសារប្រយោជន៍ និងសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

 

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ និងចូលរួមអនុវត្តវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារ ក្នុងផ្សារលើ
អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារ ក្នុងផ្សារលើ
អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារ ក្នុងផ្សារលើ
អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារ ក្នុងផ្សារលើ
អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារ ក្នុងផ្សារលើ
អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារ ក្នុងផ្សារលើ

PLB Banner on article detail