ផ្ទុះមីនតោនស្លាប់ម្នាក់ភ្លាមៗពេលកំពុងភ្ជួរដីចម្ការអតីតសរមភូមិក្តៅ

ថ្ងៃពុធ 14 មេសា 2021, 8:12

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយផ្ទុះគ្រាប់មីនតោននៅលើដីចម្ការក្នុងភូមិសាស្ត្រស្រុកគាស់ក្រឡ។

 នគរបាលបានឲ្យដឹងថា÷ ហេតុការណ៍ផ្ទុះគ្រាប់មីនសល់ពីសម័យសង្គ្រាមខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៣  ខែមេសា ឆ្នាំ២០ ២១  ត្រង់ចំណុចអារី ស្ថិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

បុរសជាជនរងគ្រោះមាន ឈ្មោះ ស៊ឹម ស៊ូ អាយុ៥២ឆ្នាំ រស់ នៅភូមិប៉ែន ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលរូបគាត់បានចុះភ្ជួរដីចម្ការឱ្យឪពុកក្មេកនៅចំណុចកើតហេតុប៉ះត្រូវមីនតោនដែលកប់នៅក្នុងដីក៏ផ្ទុះឡើងបណ្តាលអោយរងរបួសធ្ងន់តែម្តង ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯត្រាក់ទ័រប៉ើងក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។

លោកវរសេនីយ៍ឯក  ប៉ាង  ហៀង  អធិការនគរ បាលស្រុក គគាស់ក្រឡបានបញ្ជាក់ថា ÷ ចំណុចកេីតហេតុខាងលើនេះជាអតីតសមរភូមិប្រយុទ្ធគ្នា ខ្លាំង ហេីយដីដែលជនរងគ្រោះបានភ្ជួររាស់នេះគឺជាដីថ្មី ដែលឪពុកក្មេករបស់គាត់ទេីប កាប់ឆ្ការរានថ្មីរួចចុះភ្ជួរជាលេីកដំបូង ទើបជួបគ្រោះថ្នាក់បែបនេះតែម្តង។

លោកអធិការបន្ថែមថា ÷ នៅលើទីតាំងកើតហេតុនេះដែរកន្លងមកខាងអង្គភាពជំនាញដោះមីនមិនទាន់បានរុករក  បោសសំអាតនៅឡេីយ  បញ្ហាគ្រោះថ្នាក់នេះ លោកនឹងរាយការណ៍ទៅអង្គភាព CMAC ដេីម្បីអន្តរាគមន៍បោសសម្អាតនៅពេលក្រោយ៕

ផ្ទុះមីនតោនស្លាប់ម្នាក់ភ្លាមៗពេលកំពុងភ្ជួរដីចម្ការអតីតសរមភូមិក្តៅ
ផ្ទុះមីនតោនស្លាប់ម្នាក់ភ្លាមៗពេលកំពុងភ្ជួរដីចម្ការអតីតសរមភូមិក្តៅ
ផ្ទុះមីនតោនស្លាប់ម្នាក់ភ្លាមៗពេលកំពុងភ្ជួរដីចម្ការអតីតសរមភូមិក្តៅ
ផ្ទុះមីនតោនស្លាប់ម្នាក់ភ្លាមៗពេលកំពុងភ្ជួរដីចម្ការអតីតសរមភូមិក្តៅ
ផ្ទុះមីនតោនស្លាប់ម្នាក់ភ្លាមៗពេលកំពុងភ្ជួរដីចម្ការអតីតសរមភូមិក្តៅ
ផ្ទុះមីនតោនស្លាប់ម្នាក់ភ្លាមៗពេលកំពុងភ្ជួរដីចម្ការអតីតសរមភូមិក្តៅ

PLB Banner on article detail