ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្ត និង យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​សហការ​មន្ទីរ​សាធារណ​ការចុះ​ផ្សព្វផ្សាយ និង​ចែក​មួកសុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​

ថ្ងៃអង្គារ 13 មេសា 2021, 16:19

(​ប៉ៃលិន​) ៖ អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក​ខេត្ត យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ ចុះ​ផ្សព្វផ្សាយ​វិធានការ (៣​ការពារ ៣​កុំ​) និង​ជូនដំណឹង​ពី​ការផាកពិន័យ​លើ​ការ​ល្មើសច្បាប់ មិន​ពាក់​ម៉ាស​តាម​ទីសាធារណៈ ព្រមទាំង​ផ្តល់​មួកសុវត្ថិភាព ដល់​អ្នកបើកបរ​ម៉ូតូ ដែល​គ្មាន​មួក នៅក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​

 

​ក្នុង​ការចុះ​ណែនាំ ដោយ​អនុវត្តតាម​ប្រសាសន៍​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក ) ខេត្ត​ប៉ៃលិន យុវជន​កាកបាទក្រហម​ខេត្ត ក្រុមការងារ មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រួមជាមួយ​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​អាជ្ញាធរ​មូលដ្ឋាន បាន​បន្ត​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​វិធានការ​រឹតបន្តឹង​កាតព្វកិច្ច​ពាក់​ម៉ាស ដើម្បី​រួម​ចំ ណែ​ក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

 

​សូមបញ្ជាក់ថា ៖ ក្រុមការងារ ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន សហការ​ជាមួយ​ក្រុម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ចុះ​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅតាម​គោលដៅ​ក្រុងប៉ៃលិន និង​ស្រុក សាលា​ក្រៅ ជា​រៀងរាល់ថ្ងៃ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​យល់ដឹង​កាន់តែច្បាស់ ហើយ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ព្រោះ​ជំងឺ​កូ​វីដ​១៩ ជា​ជំងឺ​ដែល​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ យ៉ាង​ឆាប់រហ័ស តាម​ដំណក់​ទឹកតូចៗ និង​ការ​ប៉ះគ្នា​ទៅវិញទៅមក​ផងដែរ ៕ 

ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្ត និង យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​សហការ​មន្ទីរ​សាធារណ​ការចុះ​ផ្សព្វផ្សាយ និង​ចែក​មួកសុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​
ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្ត និង យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​សហការ​មន្ទីរ​សាធារណ​ការចុះ​ផ្សព្វផ្សាយ និង​ចែក​មួកសុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​
ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្ត និង យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​សហការ​មន្ទីរ​សាធារណ​ការចុះ​ផ្សព្វផ្សាយ និង​ចែក​មួកសុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​
ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្ត និង យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​សហការ​មន្ទីរ​សាធារណ​ការចុះ​ផ្សព្វផ្សាយ និង​ចែក​មួកសុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​
ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្ត និង យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​សហការ​មន្ទីរ​សាធារណ​ការចុះ​ផ្សព្វផ្សាយ និង​ចែក​មួកសុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​
ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្ត និង យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​សហការ​មន្ទីរ​សាធារណ​ការចុះ​ផ្សព្វផ្សាយ និង​ចែក​មួកសុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​
ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្ត និង យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​សហការ​មន្ទីរ​សាធារណ​ការចុះ​ផ្សព្វផ្សាយ និង​ចែក​មួកសុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​
ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្ត និង យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​សហការ​មន្ទីរ​សាធារណ​ការចុះ​ផ្សព្វផ្សាយ និង​ចែក​មួកសុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​

PLB Banner on article detail

អត្ថបទពេញនិយម