រដ្ឋបាលខេត្ត​ប៉ៃលិន​រៀបចំ​តុបតែង​កែលំអ​សួនច្បារ​តាម​ដងផ្លូវ​សាធារណ ឲ្យ​មាន​ភាព​ទាក់ទាញ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​

ថ្ងៃអង្គារ 13 មេសា 2021, 11:3

(​ប៉ៃលិន​) ៖  លោកជំទាវ បាន ស្រីមុំ អភិបាល​ខេ ត្ត​ប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន លោកស្នងការ​នគរបាល​ខេត្ត លោក​អភិបាលក្រុង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ មើល​ការរៀបចំ​តុបតែង​កែលំអ​សួន​កុមារ និង​សួនផ្កា នៅតាម​ទ្រូងផ្លូវ ដើម្បី​ញ៉ាំង​ទេសភាព​ក្រុងប៉ៃលិន ឱ្យ​កាន់តែ​ស្រស់បំព្រង មាន​សោភ័ណ​ភាពល្អ ដើម្បី​ទាក់ទាញ​ដួងចិត្ត​ប្រជាពលរដ្ឋ ធ្វើឱ្យមាន​អារម្មណ៍​ភ្លឺ​ថ្លា ប្លែក​ភ្នែក និង​បំបាត់ទុក្ខ​កង្វល់ ។​

 

​ក្នុងឱកាស​ចុះ​ពិនិត្យមើល​ទីតាំង​កែលំអ​សួនផ្កា​តាម​ទ្រូងផ្លូវ និង​បំពាក់​ភ្លើង​បំភ្លឺ​នៅតាម​ដងផ្លូវ​សា ធា​រណ​:​ក្នុង​ក្រុងប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ណែនាំ​ឱ្យ​ក្រុមការងារ រៀបចំ​តុបតែង​កែលំអ​សួនផ្កា​ទាំងអស់ ពោលគឺ​ចាប់​ពីមុខ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង រហូតដល់​វិមានឯករាជ្យ បន្ត​ឆ្ពោះទៅ​ទិស​ខាងលិច ដោយ​តុបតែង​បន្ថែម​នូវ​ភ្លើងអគ្គិសនី រៀប​ជា​ផ្ការំដួល សម្រាប់​បំភ្លឺ​ពេល​រាត្រី បញ្ចេញ​ពណ៌​លឿងខ្ចី  ថែមទាំង​បានដាក់​តាំង​ប៉ាណូ​កាត់​ទទឹង​ផ្លូវជាតិ​លេខ​៥៧ មាន​សរសេរ​ជា​អក្សរ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ផងដែរ ។

 

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា បើទោះបីជា​ស្ថានភាព នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ក្នុង​ប្រ​ទេ ស​កម្ពុជា កំពុងតែ​ឆ្លង​រីក​រាលដាល​ខ្លាំង​គួរឱ្យកត់សម្គាល់ ក៏​រដ្ឋបាលខេត្ត​ប៉ៃលិន ដែល​ដឹកនាំ​ដោយ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​ខិតខំ​កែលំអ ហេ​ដ្ឋា​រចនា​ស​ព័ន្ធ​រូបវ័ន្ត​នានា ក្នុង​ក្រុង​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ។​

 

​លោកជំទាវ​អភិបាលខេត្ត ក៏បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ដែល​មកលេង​កំសាន្ត​នៅតាម​សួនច្បារ និង​អាជីវករ​លក់ដូរ​នាពេល​យប់ បន្ត​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល (៣​ការពារ ៣​កុំ​)  ហើ យ​ត្រូវ​ធ្វើតាម​សារា​ចរណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល ដោយ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច គឺ​ត្រូវ​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល ឱ្យបាន​ញឹកញាប់ និង ត្រូវមាន​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវ​ពាក់​ម៉ាស​ការពារ ពេលធ្វើ​ដំណើរ​តាម​ដងផ្លូវ ឬ​ចេញពីផ្ទះ​ទៅ​កន្លែង​ផ្សេងទៀត ដើម្បី​ជៀសវាង​ការឆ្លង​រីក​រាល​ដា ល​នៃ​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ ។​

 

​សូមបញ្ជាក់ថា ៖ ពេលនេះ រដ្ឋបាលខេត្ត​ប៉ៃលិន កំពុងតែ​មមាញឹក ក្នុងការ​រៀបចំ​តុបតែង​កែលំអ​សួនផ្កា ផ្លូវ​សារ​ធា​រណ​: ជាពិសេស​រចនា​ភ្លើងអគ្គិសនី​ធ្វើជា​ផ្កា​ភ្ញី បញ្ចេញ​សម្រស់ ស្រស់ស្អាត​នៅពេល​រាត្រី នៅមុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​នឹង​ឈានចូល​មកដល់ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឱ្យ​ប្រទាន​ពរជ័យ សិរី​សួស្តី សុភមង្គល ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជួបតែ​សេចក្តីសុខក្សេមក្សាន្ត ឈ្នះ​អស់​ជំងឺ​រោគា​ផ្សេងៗ ផងដែរ ៕​

រដ្ឋបាលខេត្ត​ប៉ៃលិន​រៀបចំ​តុបតែង​កែលំអ​សួនច្បារ​តាម​ដងផ្លូវ​សាធារណ ឲ្យ​មាន​ភាព​ទាក់ទាញ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​
រដ្ឋបាលខេត្ត​ប៉ៃលិន​រៀបចំ​តុបតែង​កែលំអ​សួនច្បារ​តាម​ដងផ្លូវ​សាធារណ ឲ្យ​មាន​ភាព​ទាក់ទាញ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​
រដ្ឋបាលខេត្ត​ប៉ៃលិន​រៀបចំ​តុបតែង​កែលំអ​សួនច្បារ​តាម​ដងផ្លូវ​សាធារណ ឲ្យ​មាន​ភាព​ទាក់ទាញ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​
រដ្ឋបាលខេត្ត​ប៉ៃលិន​រៀបចំ​តុបតែង​កែលំអ​សួនច្បារ​តាម​ដងផ្លូវ​សាធារណ ឲ្យ​មាន​ភាព​ទាក់ទាញ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​
រដ្ឋបាលខេត្ត​ប៉ៃលិន​រៀបចំ​តុបតែង​កែលំអ​សួនច្បារ​តាម​ដងផ្លូវ​សាធារណ ឲ្យ​មាន​ភាព​ទាក់ទាញ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​
រដ្ឋបាលខេត្ត​ប៉ៃលិន​រៀបចំ​តុបតែង​កែលំអ​សួនច្បារ​តាម​ដងផ្លូវ​សាធារណ ឲ្យ​មាន​ភាព​ទាក់ទាញ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​
រដ្ឋបាលខេត្ត​ប៉ៃលិន​រៀបចំ​តុបតែង​កែលំអ​សួនច្បារ​តាម​ដងផ្លូវ​សាធារណ ឲ្យ​មាន​ភាព​ទាក់ទាញ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​
រដ្ឋបាលខេត្ត​ប៉ៃលិន​រៀបចំ​តុបតែង​កែលំអ​សួនច្បារ​តាម​ដងផ្លូវ​សាធារណ ឲ្យ​មាន​ភាព​ទាក់ទាញ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​
រដ្ឋបាលខេត្ត​ប៉ៃលិន​រៀបចំ​តុបតែង​កែលំអ​សួនច្បារ​តាម​ដងផ្លូវ​សាធារណ ឲ្យ​មាន​ភាព​ទាក់ទាញ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​

PLB Banner on article detail