អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៖ អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ គេចវេះ​ពី​ការទទួល​ព្យាបាល នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ១​ឆ្នាំ ទៅ​៥​ឆ្នាំ​

ថ្ងៃច័ន្ទ 12 មេសា 2021, 9:47

​ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា អ្នក​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ដែល​គេចវេះ​ពី​ការតម្រូវ​ឲ្យ​ទទួល​ការព្យាបាល ឬ​ការប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​នេះ នឹង​ទទួល​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ​។​

 

​ការបញ្ជាក់​របស់ ឯកឧត្ដម គឹម សន្តិភាព ខាងលើនេះ បន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១​នេះ​ថា មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១៣​នាក់​ទៀត ក្នុងចំណោម​អ្នកជំងឺ​៥៦​នាក់ ដែល​រកឃើញ​មាន​ជំងឺ កាលពី​ថ្ងៃទី​៩ ខែមេសា​កន្លងទៅនេះ បាន​នឹង​កំពុង​បន្ត​បាត់​ខ្លួន​នៅឡើយ​។ ក្នុងនោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​អ្នកជំងឺ​បង្ហាញខ្លួន ឬ​ទាក់ទង​មក​អាជ្ញាធរ ដើម្បី​ទទួលយក​ការព្យាបាល​។​

 

​ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​យប់​ថ្ងៃអាទិត្យ​នេះ បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​អ្នក​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ដែល​គេចវេះ​ពី​ការតម្រូវ​ឱ្យទទួល​ការព្យាបាល ឬ​ការប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​នេះ នឹង​ទទួល​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១​ឆ្នាំ ទៅ ៥​ឆ្នាំ ហើយ​អំពើ​នេះ​នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ កាលបើ​បណ្តាលឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ​!»​។​

 

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​សង្កត់ធ្ងន់ថា «​ហេតុ​សូមអ្នក​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ប្រកាស​ស្វែងរក​ទាំងអស់ សូម​បង្ហាញខ្លួន​ជាបន្ទាន់ និង​អោយបាន​ទាន់ពេលវេលា នោះ​អ្នកនឹង​អាច​ទទួលបាន​ការលើក​លែងឱ្យ​រួចផុត​ពី​ការទទួលខុសត្រូវ ឬ​ទទួលបាន​នូវ​ការ​សម្រាល​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​!»៕ 

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៖ អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ គេចវេះ​ពី​ការទទួល​ព្យាបាល នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ១​ឆ្នាំ ទៅ​៥​ឆ្នាំ​
អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៖ អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ គេចវេះ​ពី​ការទទួល​ព្យាបាល នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ១​ឆ្នាំ ទៅ​៥​ឆ្នាំ​
អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៖ អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ គេចវេះ​ពី​ការទទួល​ព្យាបាល នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ១​ឆ្នាំ ទៅ​៥​ឆ្នាំ​
អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៖ អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ គេចវេះ​ពី​ការទទួល​ព្យាបាល នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ១​ឆ្នាំ ទៅ​៥​ឆ្នាំ​

PLB Banner on article detail