សាប៊ូ Liby

ស្រវឹងស្រាបើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ របួស​ធ្ងន់​ម្នាក់ រួច​បើក​រត់​តែ​ត្រូវ​ពលរដ្ឋ​ដេញ​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ថ្ងៃច័ន្ទ 12 មេសា 2021, 8:32

(​ប៉ៃលិន​) ៖ ស្ត្រី​ម្នាក់ ត្រូវគេ​ស្គាល់​ថា ជា​ប្រពន្ធ​របស់​អ្នកសារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍​ប្រចាំ ខេត្ត​ប៉ៃលិន រងរបួស​ធ្ងន់ បាក់ជើង​ឆ្វេង ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង រីឯ​យុវជន​ម្នាក់​រងរបួស​ស្រាល ខណ​:​បើកបរ​ម៉ូតូ​នៅលើ​ដងផ្លូវ ស្រាប់​តែមាន​បុរស​ម្នាក់​ស្រវឹងស្រា​ជោ កជាំ បើកបរ​រថយន្តស្ទូច​១​គ្រឿង បុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់​ស្រាល​តែម្តង ។ ក្រោយ​ជនបង្ក​បើកបរ​រថយន្តបុក​ម៉ូតូ​ជនរងគ្រោះ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ស្រាល ស្រាប់តែ​បើករថយន្ត​បម្រុង​គេចខ្លួន​ទៅផ្ទះ​របស់ខ្លួន ស្របពេល​សាច់ញាតិ​ជនរងគ្រោះ​ឃើញ​ទាន់ ក៏​ជិះ​ម៉ូតូ​តាម​ទៅ​សួរនាំ ស្រាប់តែ​ចេញមក​រករឿង​បម្រុង​វាយដំ​ថែមទៀត ។

 

​ហេតុការណ៍ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើករថយន្ត​បុក​ម៉ូតូ​ប្រពន្ធ​អ្នកសារព័ត៌មាន​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ បាក់ជើង​ឆ្វេង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

 

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ ជនរងគ្រោះ ទី​១. ឈ្មោះ នួន ផានិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-3597 រង​ការ​ខូច ខាត​មធ្យម ទី​២. ឈ្មោះ សេង សារី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រងរបួស​ធ្ងន់ បាក់ជើង​ឆ្វេង ត្រូវជា​ប្រពន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍ រស់នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃ​លិ ន ។ ចំណែក​ជនបង្ក មាន ឈ្មោះ ទៀង ប្រុស អាយុ​៤៨​ឆ្នាំ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ដោយ​បើករថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ​ពណ៌​ខៀវ (២,៥​តោន​) ពាក់​ស្លាក​លេខ ន​០១៧៥-​ភព​៣ រស់នៅ​ភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

 

​ប្រភពព័ត៌មាន​សាច់ញាតិ​ជនរងគ្រោះ បានឱ្យដឹងថា ៖ មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ និង​យុវជន​ម្នាក់ បាន​បើកបរ​ម៉ូតូ​១​គ្រឿង​ទៅ​ទិញ​អង្ករ​នៅ​ផ្សារ​ប៉ា​ហ៊ី លុះ​ត្រឡប់មកវិញ ដល់​ត្រូវ​ផ្លូវបែក​ជា​បួន បម្រុង​នឹង​បត់​ឆ្វេង ស្រាប់តែ​រថយន្ត​ខាងលើ បាន​ជ្រុល​ចង្កូត​ទៅបុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​ដួល​រងរបួស​ធ្ងន់​ស្រាល​តែម្តង ។ ក្រោយពេល​កើតហេតុ ជនបង្ក បាន​បើករថយន្ត​រត់គេច​ទៅផ្ទះ​របស់ខ្លួន តែ​ត្រូវបាន​បងប្អូន និង ក្រុមគ្រួសារ​ជនរងគ្រោះ​ឃើញ​ទាន់ ក៏​ដេញតាម​ទៅដល់​ផ្ទះ ស្រាប់តែ​រូបគេ​ចេញមក​រករឿង​ដេញ​វាយ​ទាត់​ធាក់ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​តែម្តង ។

 

​ចំណែក​មន្ត្រីនគរបាល​ចរាចរណ៍​ជើងគោក​ខេត្ត​ប៉ៃលិន​ម្នាក់ បានឱ្យដឹងថា ៖  ជនរងគ្រោះ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ត្រង់ចំណុច​កើតហេតុ បត់​ឆ្វេង​ក៏ត្រូវ​រថយន្ត​ខាងលើ បុក​ចំ​ពីក្រោយ​ពេញទំហឹង លុះ​ឃើញបែបនេះ ជនបង្ក​ក៏បាន​បើករថយន្ត​គេច​ទៅផ្ទះ ។ ប្រភព​បន្ត ទៀតថា ជនបង្ក​ពិតជា​បាន​ផឹកស្រា​ស្រវឹង​ពិតប្រាកដ​មែន ។ ប្រភព​បន្តទៀតថា តែ​ខាង​នគរបាល​នឹង​សាកសួរ​ភាគី​ម្ខាង​ទៀត ដើម្បី​បាន​ចំលើយ​ត្រឹមត្រូវ ហើយ​រៀបចំ​ធ្វើការ​ដោះស្រាយ​ជូន​ជនរងគ្រោះ​ខាងលើ ឱ្យមាន​តម្លាភាព​ផងដែរ ៕​

ស្រវឹងស្រាបើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ របួស​ធ្ងន់​ម្នាក់ រួច​បើក​រត់​តែ​ត្រូវ​ពលរដ្ឋ​ដេញ​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​
ស្រវឹងស្រាបើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ របួស​ធ្ងន់​ម្នាក់ រួច​បើក​រត់​តែ​ត្រូវ​ពលរដ្ឋ​ដេញ​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​
ស្រវឹងស្រាបើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ របួស​ធ្ងន់​ម្នាក់ រួច​បើក​រត់​តែ​ត្រូវ​ពលរដ្ឋ​ដេញ​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

PLB Banner on article detail