សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ពលរដ្ឋ​ជួប​គ្រោះធម្មជាតិ​ចំនួន​៤​គ្រួសារ​

ថ្ងៃអាទិត្យ 11 មេសា 2021, 18:33

(​ប៉ៃលិន​)​នៅ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២១ លោក​ឧកញ៉ា ឡោ ស៊ុន​ជាង ប្រធាន​គណៈកម្មាធិការ​អនុសាខា​ស្រុក​សាលា​ក្រៅ   បាន​ដឹកនាំ អនុប្រធាន សមាជិក សមាជិកា​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក និង​មានការ​ចូលរួម​ពី ឯកឧត្តម ឌឹ​ន គឹម នាយក​ប្រតិបត្តិ​សាខា ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ក្រុមគ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន ៤ គ្រួសារ  នៅក្នុង​ភូមិ អូរ​គ​ន្ធៀ​ង​វ៉ា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន សំភារៈ​ដែល​ផ្តល់​រួមមាន​គឺ ស​ង្ក័​សី​សរុប​ចំនួន ១១៤ សន្លឹក ជាមួយគ្នានេះ​ក៏បាន​ជូន​សម្ភារៈ ក្នុង​មួយ​គ្រួសារ​ទទួលបាន  អង្ករ ២៥ គ​.​ក្រ , មី ១ កេស​តូច​, ឃី​ត ១(​មុង ១, ក្រមា ១, កន្ទេល ១, សារុង ១) , ទឹក​ស៉ី​អ៉ី​វ ៣ ដប , និង ទឹក​សុទ្ធ​វី​តា​ល់ ១ កេស ។​

​ក្នុងឱកាស​ចុះសួរសុខទុក្ខ​នេះ ឯកឧត្តម​នាយក​សាខា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់  លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា ក​ក្រក ខេត្ត​ប៉ៃលិន ជាពិសេស​ដោយមាន​គិតគូរ និង យកចិត្តទុកដាក់​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក និង​ជនរងគ្រោះ​ងាយ​គ្រោះ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ពូជសាសន៍ ពណ៍​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ឯកឧត្តម​បាន​សំណូមពរ​អោយ​បងប្អូន​ជួស​ជុស និង សាងសង់​ផ្ទះ​ឡើយ​វិញ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គុណភាព និង ទីតាំង​ដែល​ត្រូវ​សាងសង់ ។​

 លោក​ឧកញ៉ា​ប្រធាន​អនុសាខា​ស្រុក បាន​មានមតិ​ណែនាំ​ដល់​បងប្អូន​យើង សូម​មានការ​ប្រុង​យ័​ត្ន​អោយបាន​ខ្ពស់ជាង​ពេលណាៗ និង​អប់រំ​អោយមាន​ការយល់ដឹង​អំពី​វិធានការ​ការពារ​ខ្លួន ៣ ការពារ ៣ កុំ និង ២​ចូលរួម អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ត្រូវ​ឧស្សាហ៍​លាងដៃ​ជាមួយ សាប៊ូ អាល់កុល​ឬ ជែ​ល ពាក់​ម៉ាស់​ជាប់​ជាប្រចាំ រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង គម្លាត​បុគ្គល ១​ម៉ែត្រ​កន្លះ​យ៉ាងតិច​បំផុត​ជៀសវាង​ការជួបជុំ​ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន ជាពិសេស​អនុវត្ត​ឲ្យ​បាន​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សារ​អប់រំ​នានា​របស់​ក្រសួងសុខាភិបាល សំដៅ​ចូលរួម​ប្រ​យុ​ទ្ឋ​ប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ 19 កុំអោយ​មានការ​បន្ត​ឆ្លង​ចូលក្នុង​សហគមន៍​របស់​បងប្អូន​៕​

PLB Banner on article detail