អភិបាលខេត្តប៉ៃលិនអំពាវនាវដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋសូមទៅចាក់វ៉ាក់សាំងការពារកូវិដ១៩ឲ្យបានគ្រប់ៗគ្នា

ថ្ងៃអាទិត្យ 11 មេសា 2021, 13:41

(ប៉ៃលិន)នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារ មន្រ្តីរាជការមកពីតាមមន្ទីរជុំវិញខេត្ត បានចុះត្រួតពិនិត្យ និងលើកទឹកចិត្តក្រុមគ្រូពេទ្យជូរមុខ ដែលបានជួយក្នុងកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ តាមគោលដៅ ហើយជំរុញឱ្យមន្រ្តីរាជការទាំងអស់បន្ត ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេសផងដែរ ។

 លោកជំទាវ អភិបាលខេត្ត ក៏បានលើកទឹកឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមចូលរួមក្នុងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។ 

នៅក្នុងដំណើរចុះពិនិត្យនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្រ្តីរាជការ និងគ្រួសារអតីតយុទ្ធជននៅតាមគោលដៅនីមួយៗនេះ ស្ថិតនៅក្នុងមន្ទីរសុខាភិបាលខេត្ត និងមណ្ឌលសុខភាពភ្នំស្ពង់ ក្នុងស្រុកសាលាក្រៅ នៅថ្ងៃចុងសប្តាហ៍នេះ លោកជំទាវអភិបាលខេត្ត បានធ្វើការកោតសរ សើរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ក្នុងខេត្តប៉ៃលិន ដែលបានលះបង់ពេលវេលា និងខិតខំបំពេញភារកិច្ច ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងយកចិត្តទុកដាក់ នៅតាមគោលដៅរបស់ខ្លួននីមួយៗ។ 

ក្នុងឱកាសនោះដែរ លោក ជំទាវ អភិបាលខេត្ត ក៏បានលើកឡើងនូវបញ្ហាជំងឺកូវីដ ១៩ ដែលកំពុងតែបន្តវាយលុកនៅក្នុងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ ចូលក្នុងសហគមន៍ ២០កុម្ភៈ លើកទី៣ យ៉ាងធ្ងន់ធ្ងរ ដោយមិនទាន់ថមថយទៅវិញនៅឡើយទេ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា និងដាក់បានចេញនូវវិធានការស្ទើររាល់ថ្ងៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដែលជាសត្រូវគ្មានស្រមោល និងមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ។

 លោកជំទាវអភិបាលខេត្ត ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចុះឈ្មោះទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ~១៩ ឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដោយត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឬជែល ឱ្យបានញឹកញាប់ ត្រូវមានគម្លាតសុវត្ថិភាពឱ្យបានចំងាយ១.៥០ម៉ែត្រ ទៅ២ម៉ែត្រ និងត្រូវពាក់ម៉ាសការពារ ពេលធ្វើដំណើរចេញទៅក្រៅ ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍កាន់តែរីកធំទៅៗ៕

PLB Banner on article detail

អត្ថបទពេញនិយម