នគរបាល​ខេត្តបាត់ដំបង នាំយក​អំណោយ​ជូន​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង នៅ​ស្រុក​សង្កែ​

ថ្ងៃសៅរ៍ 10 មេសា 2021, 20:26

​ខេត្តបាត់ដំបង​! នៅ​រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន​ចែកជូន​ដល់​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​និង​មាន​ជំងឺ​ប្រចាំកាយ​ដែល​កំពុង​ជួប​ការខ្វះខាត​នៅក្នុង​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

 

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានអោយដឹងថា ក្រោយពី​បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា​មាន​លោកយាយ លោកតា  ០២ នាក់  ដែល​លោកតា  ឈ្មោះ យ៊ាំ​ង  អិត  អាយុ ៧៤  ឆ្នាំ និង​លោកយាយ  ឈ្មោះ  សូរ  អឿន  អាយុ  ៦៥ ឆ្នាំ  ដែល​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ បោះ ពោធិ៍  ឃុំ អូរ​ដំបង ១  ស្រុក សង្កែ  ខេត្តបាត់ដំបង ភ្លាមនោះ​លោក​បាន​ចាត់​អោយកម្លាំង​ក្រុម​បង្ការ បង្ក្រាប​ចុះ​នាំយក​នូវ​អំណោយ ជា​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា​មួយចំនួន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ទៅជូន​ដល់​លោកយាយ លោកតា  ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ផងដែរ​។​

 

​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​ដែល​បានផ្តល់​ជូន​ដល់​លោកយាយ លោកតា ជា​ប្តី​ប្រពន្ធ​នាពេលនេះ​រួមមាន​!
- អង្ករ​ចំនួន​៤០ គីឡូក្រាម​
- ត្រី ខ ចំនួន ០៣ យួរ  
- មី​០២ កេស​
- និង​និង​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល​ផងដែរ​។​

 

​ជា​ចុងក្រោយ​លោកយាយ លោកតា  ក៏បាន​ថ្លែងអំណរគុណ និង​ជូនពរ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ និង កម្លាំង​ក្រោម​ឱវាទ​ទាំងអស់​អោយ​ជួបតែ​ពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

នគរបាល​ខេត្តបាត់ដំបង នាំយក​អំណោយ​ជូន​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង នៅ​ស្រុក​សង្កែ​
នគរបាល​ខេត្តបាត់ដំបង នាំយក​អំណោយ​ជូន​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង នៅ​ស្រុក​សង្កែ​

PLB Banner on article detail