អ្នកធ្វើចត្តាឡីស័កមិនត្រឹមត្រូវ ប្រឈមនឹងការកាត់ទោសនៅតុលាការ

ថ្ងៃសៅរ៍ 10 មេសា 2021, 10:59

ក្នុងសារជូនជនរួមជាតិផ្សាយផ្ទាល់ តាមទូរទស្សន៍ និងហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០មេសា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រៀបចំតុលាការ ដើម្បីកាត់ទោស អ្នកធ្វើចត្តាឡីស័ក មិនបានត្រឹមត្រូវ។ 

 

ទាំងចៅក្រម មន្ត្រីតុលាការ និងជនល្មើសចត្តាឡីស័ក ត្រូវពាក់ខោអាវពេទ្យ ហើយបើកសវនាការ កាត់ទោស ដោយគ្មានការលើកលែងទេ។

 

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដោយសារតែការធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ កន្លងមកនេះ នាំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ កាន់តែច្រើនឡើងៗនាពេលសព្វថ្ងៃ៕

អ្នកធ្វើចត្តាឡីស័កមិនត្រឹមត្រូវ ប្រឈមនឹងការកាត់ទោសនៅតុលាការ

PLB Banner on article detail