កម្មករ​រោងចក្រ​ឌី​ន​ហាន ប្រមាណ​២៦០០​នាក់ សង្ស័យ ឆ្លង​កូ​វីដ​-១៩

ថ្ងៃសៅរ៍ 10 មេសា 2021, 8:17

​អភិបាល​សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង មានប្រសាសន៍​នៅ​យប់​ថ្ងៃទី​៩​មេសា ម្សិលមិញ​ថា កម្មករ​-​កម្មការិនី ប្រហែលជា​២​ពាន់​៦​រយ​នាក់ សង្ស័យថា ត្រូវបាន​ឆ្លង​កូ​វីដ​១៩ ខណៈ​ថ្ងៃនេះ រកឃើញ​មាន​អ្នក​ឆ្លង​សរុប​ដល់​ទៅ​៦៣១​នាក់ ដែល​តួលេខ​នេះ​ខ្ពស់បំផុត ធ្វើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ព្រួយបារម្ភ ក្នុង​ការរីក​រាលដាល​បន្តទៀត​។​

 

​ឯកឧត្តម​បន្ថែមថា​៖ អញ្ចឹង​វិធានការ​តែមួយគត់ ដែល​គេ​បាន​ប្រើ​រួច​ហើយពី​អឺរ៉ុប និង​បណ្តា​ប្រទេស​មួយចំនួន ដូចជា អូស្ត្រាលី និង​ហាណូយ គេ​ក៏​ធ្វើ​ការបិទ​ជាបន្ទាន់​ទើប​ទប់ស្កាត់​កូ​វីដ​-១៩​បាន ហើយក៏​យើង​យកមកអនុវត្ត​នៅ​ភ្នំពេញ​។ ខ្ញុំ​អំពាវនាវ​ដល់ក​ម្មករ ដែល​មិនទាន់​យក​សំណាក​ឱ្យ​ក្រុម​ជំនាញ​ទៅពិនិត្យ គេ​ទៅយក​នៅ​ទីតាំង​ស្នាក់នៅ​របស់គាត់​តែម្តង ខ្ញុំ​គិតថា កម្មករ​ប្រហែលជា​ជិត​អស់ហើយ បាន​យក​សំណាក​ទៅពិនិត្យ ទើប​ឃើញ​លទ្ធផល​ឆ្លង​ច្រើន​តាំង​ពីថ្ងៃ​ម្សិលមិញ​មក​៕​

កម្មករ​រោងចក្រ​ឌី​ន​ហាន ប្រមាណ​២៦០០​នាក់ សង្ស័យ ឆ្លង​កូ​វីដ​-១៩
កម្មករ​រោងចក្រ​ឌី​ន​ហាន ប្រមាណ​២៦០០​នាក់ សង្ស័យ ឆ្លង​កូ​វីដ​-១៩
កម្មករ​រោងចក្រ​ឌី​ន​ហាន ប្រមាណ​២៦០០​នាក់ សង្ស័យ ឆ្លង​កូ​វីដ​-១៩
កម្មករ​រោងចក្រ​ឌី​ន​ហាន ប្រមាណ​២៦០០​នាក់ សង្ស័យ ឆ្លង​កូ​វីដ​-១៩

PLB Banner on article detail