សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍​ និងវិធានការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្ងៃសុក្រ 9 មេសា 2021, 15:56

ខេត្តបាត់ដំបង ៖ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមាន ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ជាប្រធាន បានបើកយុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ និងផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនអ្នកធ្វើដំណើរតាមផ្លូវសាធារណៈក្នុងក្រុងបាត់ដំបង ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោក លោកស្រីតំណាងការិយាល័យចរាចណ៍ផ្លូវគោក មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជាខេត្ត នៅខាងមុខរង្វង់មូលលោកតាដំបងគ្រញូង ក្រុងបាត់ដំបង

ថ្លែងក្នុងឱកាសបើកយុទ្ធនាការនេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ទីប្រឹក្សា យុវជន ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមដោយស្ម័គ្រចិត្តចេញពីបេះដូងក្នុងយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋតាមដងផ្លូវឱ្យរួចផុតពីសេចក្តីស្លាប់ ពិការភាព និងរងរបួសដោយសារឃាតករលាក់មុខគឺគ្រោះថ្នាក់ចរាចរណ៍ដែលជាគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានអំពាវនាវនិងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមការ អំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការទប់ស្កាត់ការរីករាលដាល់ក្នុងសហគមន៍នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជាតាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួង សុខាភិបាល ជាពិសេសការរក្សាអនាម័យ ដៃស្អាត ពាក់ម៉ាស់ (ក្នុងករណីចាំបាច់)  ប្រើកន្សែងឬក្រមា ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អកឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាត សុវត្ថិភាពបុគ្គល ជាពិសេសជាមួយគ្នានេះដែលក្រុមការងារសាខាបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតាតាមបែបគន្លងថ្មី និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ៣កុំ ៣ការពារ ។

+៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ 

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ។ 

ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទាំងអស់  យកចិត្តទុកដាក់គិតគូរពីសុវត្ថិភាព ចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជារៀងរាល់ថ្ងៃ និងត្រូវរួមគ្នាថែរក្សាសន្តិភាព និងរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។

ត្រូវចូលរួម ស្របតាមខ្លឹមសារគោលរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលមានខ្លឹមសារជាមូលដ្ឋានដូចខាងក្រោម៖

១/ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។

២/ សូមកុំផ្ទុកអ្នកដំណើរឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល។

៣/ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។

៤/ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។

៥/ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

៦/ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។

៧/ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។

៨/ មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស។

៩/ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។

១០/ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។

១១/ ហាមការបាចទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ។

ក្នុងការងារផ្សព្វផ្សាយនេះដែរ ក្រុមការងារ  បានចែកម៉ាស់ចំនួន ២០០បន្ទះ , ចែកខិតប័ណ្ណផ្នត់ចំនួន ២០០សន្លឹក, បិទ ខិត្តប័ណ្ណធំ អស់ចំនួន ៥០សន្លឹក និងប័ណ្ណប្រកាសខ្នាតតូចចំនួន ២០០សន្លឹក និង សាប៊ូលាងដៃចំនួន ១៥៦ដុំ ឯកសារ ផ្សព្វផ្សាយចរាចណ៍ផ្លូវគោលនិងសៀវភៅច្បាប់ចរាចណ៍ជាច្រើនទៀតផងដែរ៕

PLB Banner on article detail