ថៃ ចាត់វិធានការ​បិទក​ន្លែ​ង​កំសាន្ត ទប់ស្កាត់​កូ​វីដ​-១៩ រលក​ទី​៣

ថ្ងៃព្រហស្បតិ៍ 8 មេសា 2021, 14:53

ថៃ ចាត់វិធានការ​បិទក​ន្លែ​ង​កំសាន្ត ទប់ស្កាត់​កូ​វីដ​-១៩ រលក​ទី​៣ក្រុមការងារ​កូ​វីដ​-១៩ បាន​និយាយថា ប្រទេស​ថៃ​កំពុង​ពិចារណា​បិទ​កន្លែង​កម្សាន្ត​នៅ​ទីក្រុង បាងកក និង​ខេត្ត​ចំនួន​៤០ ខណៈដែល​អាជ្ញាធរ​បាន​ប្រញាប់ប្រញាល់​ដោះស្រាយ​ករណី​ឆ្លង​ថ្មី និង​ការឆ្លង រាលដាល​មេរោគ​ទម្រង់​ថ្មី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​CNA នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​។​

 

​ក្រុមការងារ​នេះ បាន​ជំរុញ​ឱ្យ​វិស័យ​សាធារណៈ និង​ឯកជន អនុញ្ញាតឱ្យ​និ​យោ​ជិ​ក​ធ្វើការ​ពី​ផ្ទះ និង​ជៀស វាង​ការធ្វើដំណើរ​ដែល​មិនចាំបាច់ ខណៈដែល​មានការ​ឆ្លង​ថ្មី​ចំនួន​៤០៥ នាក់​ត្រូវបាន​គេ​រាយការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅក្នុង​ការផ្ទុះ​ថ្មី​មួយ​ដែល​ទាក់ទង​នឹង​កន្លែង​កម្សាន្ត​ពេល​រាត្រី​នៅ​ទីក្រុង​បាងកក​។​

 

​ការឆ្លង​រាលដាល​ថ្មី​នេះ បាន​កើតឡើង​នៅពេល​វេលា​ដ៏​ពិបាក​មួយ​សម្រាប់​ប្រទេស​ថៃ មុន​ថ្ងៃបុណ្យ​ចូល ឆ្នាំ​ថ្មី​នៅ​សប្តាហ៍​ក្រោយ​៕​

ថៃ ចាត់វិធានការ​បិទក​ន្លែ​ង​កំសាន្ត ទប់ស្កាត់​កូ​វីដ​-១៩ រលក​ទី​៣

PLB Banner on article detail

Tags