​ឃាត់ខ្លួន​បុរស​ជា​កូន​ភ្លាមៗ​ក្រោយ​យក​ដែក​ស្បែង​វាយ​សម្លាប់​ឪពុក​ប​ង្កើ​ត​ខ្លួនឯង​

ថ្ងៃព្រហស្បតិ៍ 8 មេសា 2021, 8:27

 ខេត្តបាត់ដំបង​!​ករណី​ឃាតកម្ម​បុរស​ជា​កូន​ម្នា​ក់បាន​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​យក​ដែក​ស្បែង​វាយ​សម្លាប់​ឪពុក​ប​ង្កេ​ី​ត​ខ្លួន​ដោយ​ចោទថា ឪពុក​មាន​គ្រូ​កាន់  ហើយ​ប៉ុនប៉ង​សម្លាប់​រូបគេ​។​

 

​សមត្ថកិច្ច​បានអោយដឹង​ថា ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ០៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែ មេសា  ឆ្នាំ  ២០២១ នៅ​ចំណុច​ក្រុមទី​០១ ផ្ទះ​លេខ​២០ ស្ថិតក្នុង​ភូមិ​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខ​ខេត្តបាត់ដំបង​។

 

​ជនរងគ្រោះ​ឈ្មោះ ប៊ុត សារ៉េត ភេទ​ប្រុស អា យុ​៦១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើ​ត ហេតុ​ខាងលើ ត្រូវបាន​ជនបង្ក​ជា​កូន​ប​ង្កេ​ី​ត​ឈ្មោះ ប៊ុត សំ ណា​ង ភេទ​ប្រុ ស អាយុ​២៧​ឆ្នាំ បានធ្វើ​សកម្មភាព​ដោយ​យក​ដែក​ស្បែង​វាយ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​នៅ​ចំ​ណុ ច​កើតហេតុ តែម្តង ។​

 

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​អនុវត្ត​ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ មកកាន់​អធិការ ដ្ឋា​ន​ដើម្បី​ធ្វើ​ការសាកសួរ ហើយ​នៅ​ទីបំផុត​ជនសង្ស័យ​បាន​ឆ្លើយ​តាមបែប​រវើរ​វាយ​ថា  ការ​វាយ​សម្លាប់​ឪពុក​របស់ខ្លួន បែបនេះ ដោយសារតែ​ឪពុក​ខ្លួន​មាន​គ្រូ​កាន់ ហើ​យ  មានបំណង​សម្លាប់​រូបគេ ទើ​ប​គេ​វាយ​សម្លាប់​ឪពុក​នេះ​ជាមុន  ។​

 

​ក្រោយពី​សាកសួរ​រួម​និង​ចំលើយសារភាព​ផង​នោះ ជនសង្ស័យ​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​បានរៀបចំ​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ដើ​ម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

​ឃាត់ខ្លួន​បុរស​ជា​កូន​ភ្លាមៗ​ក្រោយ​យក​ដែក​ស្បែង​វាយ​សម្លាប់​ឪពុក​ប​ង្កើ​ត​ខ្លួនឯង​

PLB Banner on article detail

អត្ថបទពេញនិយម