រដ្ឋបាលខេត្ត​ប៉ៃលិន សហការ​ជាមួយ​ស​.​ស​.​យ​.​ក​ខេត្ត​ចុះ​ផ្សព្វផ្សាយ​វិធាន​ក្រសួងសុខាភិបាល និង​ច្បាប់​ផាកពិន័យ​អ្នក​បំពាន​

ថ្ងៃព្រហស្បតិ៍ 8 មេសា 2021, 6:47

(​ប៉ៃលិន​)៖ នៅ​ព្រឹក​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ​២០២១ ក្រោម​ការចង្អុលបង្ហាញ​ពី​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត លោក ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន និង​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​និង​មានការ​ចូលរួម​ពី​យុវជន ស​.​ស​.​យ​.​ក និង​យុវជន​កាកបាទក្រហម​ខេត្ត​ប៉ៃលិន បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធាន​ការការពារ​កូ​វីដ​១៩ និង​ការពាក់​ម៉ាស់ នៅ​ភូមិសាស្ត្រ​សំខាន់ៗ ចំនួន ៣​គឺ ផ្សារ​ព្រំ រង្វង់​មូល​សាលា​ក្រៅ និង ផ្សារ​ប៉ាង​រលឹម​។​

​ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ ក្រោម​ការ​ច​ង្អុ​រ​បង្ហាញ​ពី​ឯកឧត្ដម​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​សេចក្តីណែនាំ​ពី​លោកជំទាវ​បាន​ស្រីមុំ​អភិបាលខេត្ត​និង​ជា​ប្រធាន​ស​.​ស​.​យ​.​ក​.​ខេត្ត ដែល​លោក​ទាំងពីរ​តែងតែ​ណែនាំ​ឲ្យ​យុវជន​ទាំងអស់​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ជម្ងឺ​កូ​វិដ​១៩​នេះ ជាពិសេស​ប្រមុខ​រាជ​រដ្ឋា ភិ​បាល​កំពុងតែ​យកចិត្ត​ទុក ដាក់​ខ្ពស់​លើ​ការ​វិវឌ្ឍន៍​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​លើ​ចរាចរណ៍​នៃ​វីរុស​កូ​វីដ​-១៩ ដែល​បាន​បំប្លែង​ខ្លួន​ថ្មី ដែល​អ្នកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ​បាន​រកឃើញ​ជា​បណ្តើរៗ និង​ដែល​បានលើកឡើង​រួមគ្នា ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ពី​ភាព​ឆ្លង​សាហាវ​ហើយ​លឿន និង​ធ្ងន់ធ្ងរ​ជាង​វីរុស កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​ប​ច្ចុ​ប្បន្ន​នៅក្នុង​ប្រទេស ក្នុង​តំបន់ និង នៅលើ សកលលោក​ផងដែរ​។​

​លោក​បាន​បន្តទៀតថា​៖ យើង​មិនត្រូវ​មើលស្រាល​លើ​លទ្ធភាព​ចម្លង​រហ័ស​និង​ភាព​សាហាវ​ធ្ងន់ធ្ងរ​បណ្តាលមកពី​ការវាយលុក​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​សរីរាង្គ​មនុស្ស​យើង​នោះឡើយ ខណៈដែល​សភាព​ចម្លង​ខ្លាំងក្លា និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ អាច​កើតមានឡើង​នៅក្នុង​ប្រទេស​យើង គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង ប្រសិនបើ​បុគ្គល​មិនបាន​ការពារ​ខ្លួន​ត្រឹមត្រូវ​ទេនោះ​។

​បន្ថែម​ពីនេះ​ទៀត​ត្រូវ​រួមគ្នា​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យបាន​នូវ​វិធានការ បី​កុំ និង បី​ការពារ រួម​ជាមួយនឹង​វ៉ាក់សាំង​កូ​វីដ​-១៩ ដើម្បី​បង្ការ​ការពារ​កុំឱ្យ​សហគមន៍​របស់​យើង ឆ្លង​វីរុស​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី​នេះ​បាន​។  ហើយ​ជាមួយគ្នា​នោះ​រាជរដ្ឋាភិបាល​ក៏​បានចេញ​ច្បាប់​ថ្មី​ធ្វើការ​ផាកពិន័យ​ជា​សាច់ប្រាក់​ចំពោះ​អ្នកធ្វើដំណើរ​ចេញ​ក្រៅ​មិន​ពាក់​ម៉ាស់​ទៀតផង ។​

​លោក​អភិបាលរង​ខេត្ត ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា​៖ ប្រសិនបើ​មាន​អ្នក​ចំងាយ​មកពី​ក្រៅ​ស្រុក ក្នុង​មូលដ្ឋាន​របស់ខ្លួន ត្រូវ​រាយការណ៍ មក​អាជ្ញាធរ​របស់ខ្លួន ព្រមទាំង​រៀបចំខ្លួន​ដាក់​ដាច់ដោយឡែក ហើយ​ប្រសិនបើ​មានការ​សង្ស័យថា មាន​ជំងឺ​កូ​វីដ​១៩ នេះ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ឬ​គ្រូពេទ្យ​ដែល​នៅ​ជិត ដើម្បី​ពិនិត្យ​អោយបាន​ទាន់ពេលវេលា​។​កន្លងមកនេះ អាជ្ញាធរ​ក្រុង​បាន​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​គ្រប់​ភូមិ​និង​សង្កាត់​ទាំងអស់​ទូទាំង​ខេត្ត​ប៉ៃលិន ៕​

PLB Banner on article detail