អភិបាលខេត្តប៉ៃលិនចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាលលើការបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ

ថ្ងៃព្រហស្បតិ៍ 8 មេសា 2021, 6:45

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ  អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងមានការចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅ ក្នុងព្រំប្រទល់ជាប់ខេត្តបាត់ដំបង ក្នុងគោលបំណងពង្រឹកការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

នៅក្នុងឱកាសនោះ លោកជំទាវ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ។

 នៅចំពោះមុខកងកម្លាំងគ្រប់គោលដៅ លោកជំទាវអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យខិតខំអនុវត្តន៍វិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ នូវគោលបំណង នៃបទបញ្ជា ដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា។

គោលដៅ ដែលខេត្តប៉ៃលិន បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៦សំខាន់ៗរួមមាន ៖ ១- ផ្លូវជាតិលេខ៥៩(ព្រំប្រទល់អូរសួស្តី) ២- ព្រំប្រទល់អូរដំបង~សំឡូត  ៣- ព្រំប្រទល់ភូមិភ្នំកុយ~កំរៀង(បាត់ដំបង) ៤- ព្រំប្រទល់ភូមិដីស~ ស្រុកបវេល  ៥~ ព្រំប្រទល់ឡាក់១៨~ កំរៀង(បាត់ដំបង) ៦~ ព្រំប្រទល់ភូមិអូរចិតប្រាំ~ស្រុករតនមណ្ឌល(បាត់ដំបង)៕

PLB Banner on article detail