អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា កម្មកររោងចក្រកាត់ដេរ ឌីន ហាន នៅស្ទឹងមានជ័យ ឆ្លងកូវីដ ប្រមាណជិត ៥០នាក់

ថ្ងៃព្រហស្បតិ៍ 8 មេសា 2021, 3:20

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រកាសតាមសារជាសំឡេងនៅយប់ថ្ងៃទី៧ ខែមេសានេះថា កម្មកររោងចក្រ​កាត់ដេរ ឌីន ហាន នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពិតជាមាន​កម្មករកាត់ដេរ ប្រមាណជិត ៥០នាក់ បាន​ឆ្លងកូវីដ១៩​។

 

អាជ្ញាធរសមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានចុះយកសំណាក​កម្មករផ្សេងទៀត ទាំងយប់ ថ្ងៃទី៧មេសានេះ នៅក្នុងរោងចក្រផ្ទាល់តែម្តង​។ អាជ្ញាធរបានឲ្យដឹងថា រោងចក្រកាត់ដេរ ឌីន ហាន មានកម្មករចំនួន ២៥៦២នាក់។ 

 

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បាន​អំពាវនាវឲ្យកម្មករកាត់ដេរ នៅរោងចក្រ ឌីន ហាន ស្ថិតនៅផ្លូវឌួងងៀប២ ក្នុង​ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ផ្លូវពីមុខ​ទីស្នាក់គណបក្ស​ប្រជាជនកម្ពុជា រាជធានីភ្នំពេញ តាមផ្លូវ២០០៤ ចាក់ទៅផ្លូវវេងស្រេង មកធ្វើតេស្ត រកមេរោគកូវីដ១៩​ ទាំងអស់​គ្នា​។ 

 

​នៅ​ថ្ងៃទី៧ ខែមេសា​នេះ សាលារាជធានីភ្នំពេញ បានប្រកាសពី​អត្តសញ្ញាណកម្មករកាត់ដេរ នៅរោងចក្រ ឌីន ហាន ចំនួន ១៣នាក់ ដែលរកឃើញឆ្លងកូវីដ១៩ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ សរុបនៅភ្នំពេញ ចំនួន ៧៨នាក់​៕

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា កម្មកររោងចក្រកាត់ដេរ ឌីន ហាន នៅស្ទឹងមានជ័យ ឆ្លងកូវីដ ប្រមាណជិត ៥០នាក់
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា កម្មកររោងចក្រកាត់ដេរ ឌីន ហាន នៅស្ទឹងមានជ័យ ឆ្លងកូវីដ ប្រមាណជិត ៥០នាក់

PLB Banner on article detail

អត្ថបទពេញនិយម