ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅប្រគេន ព្រះចៅអធិការវត្តគីរីសាគរ ម៉ាអ៊ូរ មានទីតាំងក្នុងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គ្រឿងឧបភោគបរិភោគទាំងនោះ រួមមាន៖ ថវិកាសម្រាប់កសាងវត្ត ចំនួន ៣.៥០០.០០០រៀលនិង២០០ដុល្លារអាមេរិក- ថវិកាប្រគេនព្រះសង្ឃ ០៦ អង្គ ដោយក្នុង1អង្គ ៥០០.០០០រៀល សរុបចំនួន ៣.០០០.០០០រៀល- ថវិកាជូនតាជីយាយជី ចំនួន ៧០០.០០០រៀល- អង្ករ ចំនួន ១០០០គីឡូក្រាម- ត្រីងៀត ចំនួន ២៥គីឡូ- ត្រីខកំប៉ុង ចំនួន ១០ កេះ- មីថៃ ចំនួន ១០ កេះធំ- ទឹកសុទ្ធ ចំនួន ៥០ កេះ- ទឹកក្រូច ចំនួន ៥ កេះ- ទឹកត្រី ចំនួន ១០ យួរ- ទឹកស៊ីអ៉ីវ ចំនួន ១០ យួរ- សៀង ចំនួន ៥គីឡូ- ខ្ទឹមសរ ចំនួន ០១ បាវ- ប៊ីចេង ចំនួន ៥គីឡូ- អាល់កុល ចំនួន០១ កាន =៣០លីត្រ និងកំប៉ុងដាក់អាល់កុល ចំនួន ១០កំប៉ុង៕