គណ:បញ្ជាការកងឯកភាពខេត្តប៉ៃលិន​ ចុះអនុវត្តន៍សារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលតាមអនុក្រិតលេខ៤៤ នៅតាមព្រំប្រទល់ខេត្ត

ថ្ងៃពុធ 7 មេសា 2021, 16:6

(ប៉ៃលិន) ដោយអនុវត្តន៍តាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលលោកជំទាវបានស្រីមុំអភិបាលខេត្តនិងជាប្រធានគណះបញ្ជាការកងឯកភាពខេត្តប៉ៃលិនបានដាក់បទបញ្ជាឲ្យកងកម្លាំងទាំង៣ប្រភេទចុះតាមព្រំប្រទល់ចំនួន៦គោលដៅដែលជាប់ជាមួយខេត្តបាត់ដំបង។

 យោងតាមលោកឧត្តមសេនីយ៍ទោ សេងសុគន្ធស្នងការខេត្តប៉ៃលិនបានឲ្យដឹងថា ក្រោយពីមានបទបញ្ជាពីអភិបាលខេត្តប៉ៃលិនកម្លាំងសមត្ថកិច្ចនគរបាលបានដាក់ត្រៀមត្រួតពិនិត្យការចេញចូលរបស់ប្រជាពលរដ្ឋនៅតាមព្រំប្រទល់ចំនួន៦គោលដៅនៅជុំវិញខេត្ត ដោយហាមឃាត់ការធ្វើដំណើរ ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃចាប់ម៉ោង០០ ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

សម្រេចប្រការ ១ហាមឃាត់ ការ ធ្វើដំណើរ ឆ្លងកាត់ ចេញ-ចូល ពី ខេត្ត មួយ ទៅ ខេត្ត មួយ ជា ប ណ្តោះ អាសន្ន សម្រាប់ រយៈពេល ១៥ (ដប់ បួន) ថ្ងៃ គិត ចាប់ពី ម៉ោង សូន្យ នៃ ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ២០ ខែមេសា

ឆ្នាំ ២០២១ ក្នុង គោលបំណង ប្រយុទ្ធ និង ទប់ស្កាត់ ការ ឆ្លង រាលដាល នៃ ជំងឺ កូ វិ ដ -១៩ ពី ភូមិសាស្ត្រ នៃ ខេត្ត មួយ

ទៅ ភូមិសាស្ត្រ នៃ ខេត្ត មួយទៀត ។ ដោយឡែក ភូមិ សា ស្រ្ត រាជធានី ភ្នំពេញ និង ខេត្តកណ្តាល ត្រូវ បាន ចាត់ទុកជា តំបន់ តែមួយ ដែល មិន ស្ថិតនៅ ក្រោម វិសាលភាព នៃ ការ ហាមឃាត់ ការ ធ្វើដំណើរ ឆ្លងកាត់ ចេញ-ចូល ទៅ

វិញ ទៅ មក នេះ ទេ ។

ការ ហាមឃាត់ការធ្វើដំណើរខាងលើត្រូវបាន លើកលែង ចំពោះ ៖

-ការ ដឹកជញ្ជូន ទំនិញ គ្រប់ ប្រភេទ ទាំង តាមផ្លូវគោក ផ្លូវទឹក និង ផ្លូវដែក

-ការ ធ្វើដំណើរ របស់ មន្ត្រីរាជការ សាធារណៈ ទាំង ថ្នាក់ ជាតិ និង ថ្នាក់ក្រោម ជាតិ ក្នុង គោលដៅ បំពេញការងារ ប្រចាំថ្ងៃ ដោយ ត្រូវ បង្ហាញ ដល់ កងកម្លាំង មាន សមត្ថកិច្ច ត្រួតពិនិត្យ នូវ ប័ណ្ណ សម្គាល់ ការងាររបស់ ខ្លួន ឯកសារ បេសកកម្ម និង ឯកសារ ពាក់ព័ន្ធ ផ្សេងទៀត។

-ការ ធ្វើដំណើរ របស់ កងកម្លាំងប្រដាប់អាវុធ គ្រប់ ប្រភេទ ក្នុង គោលដៅ បំពេញភារកិច្ច របស់ ខ្លួន ដោយរួម ទាំង ការ ដឹកជញ្ជូន ពលករ ដែល ធ្វើដំណើរ វិលត្រឡប់ ពី ក្រៅប្រទេស ចូល មក ក្នុង ព្រះរាជា ណាចក្រ កម្ពុជា ទៅកាន់ ស្រុកកំណើត ក្នុង គោលបំណង ដើម្បី ធ្វើ ច ត្តា ឡី ស័ក។

-រថយន្ត សង្គ្រោះ បន្ទាន់ របស់ មន្ទីរពេទ្យ រដ្ឋ និង ឯកជន

-រថយន្ត ពន្លត់អគ្គីភ័យ

-រថយន្ត បម្រើសេវា ដឹកជញ្ជូន សំរាម និង កាកសំណល់

-ការ ដឹកជញ្ជូន កម្មករ ទៅកាន់ ទីកន្លែង ការងារ នៅ តាម រោងចក្រ-សហគ្រាស ដែល ត្រូវ មាន ប័ណ្ណ អនុញ្ញាត

ចេញ ដោយ ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ឬ មន្ទីរ ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ

• ការ ធ្វើដំណើរ របស់ ពលរដ្ឋ ទៅកាន់ មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែល នៅ ជិត បំផុត ដើម្បី ទទួល

បាន នូវ សេវា សុខភាព ចាំបាច់ និង បន្ទាន់ ដោយ កំណត់ ចំនួន មនុស្ស មិន ឱ្យ លើស ពី ៤ (បួន) នាក់

សម្រាប់ ករណី នីមួយៗ និង

-ការ ធ្វើដំណើរ ដោយ មូលហេតុ ចាំបាច់ ផ្សេងទៀត ដោយ មាន ការអនុញ្ញាត ពី អាជ្ញាធរ មាន សមត្ថកិច្ច ។

ប្រការ ២

បិទ រមណីយដ្ឋាន ទេសចរណ៍ នៅ ទូទាំង ប្រទេស ជាបណ្តោះ អាសន្ន សម្រាប់ រយៈពេល ១៤ (ដប់ បួន) ថ្ងៃគិត ចាប់ពី ម៉ោង សូន្យ នៃ ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ក្នុង គោលបំណង ប្រយុទ្ធ និង ទប់ស្កាត់ ការ ឆ្លង រាលដាល នៃ ជំងឺ កូ វិ ដ -១៩ ៕

PLB Banner on article detail

អត្ថបទពេញនិយម