ប្រជាពលរដ្ឋ​ក្រុង​តាខ្មៅ​ចំនួន ៧៥០​នាក់ បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​

ថ្ងៃអង្គារ 6 មេសា 2021, 16:31

លោក នូ សុវណ្ណារ៉ា អភិបាលក្រុង​តាខ្មៅ បាន​ថ្លែងថា ប្រជាពលរដ្ឋ​ដែល​នៅក្នុង​បុរី សិរី​មង្គល សង្កាត់រ​ការ​ខ្ពស់ ក្រុង​តាខ្មៅ ចំនួន​២៥៣​គ្រួសារ ដែលមាន​សមាជិក​ចំនួន ៧៥០​នាក់ ត្រូវបាន​បិទ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ នៅ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ​។​

 

​ក្នុងឱកាស​នោះដែរ លោក នូ សុវណ្ណារ៉ា  បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង អស់ បើទោះបី​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ក៏ដោយ ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចៀសវាង​កុំឱ្យ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដោយ​ត្រូវ​នាំគ្នា​បន្ត​រក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល បើ​មិនមាន​ការចាំបាច់​សូមកុំ​ចេញពីផ្ទះ ត្រូវ​លាង សម្អាត​ដៃ​ជាមួយ​សាប៊ូ អាកុល ឬ​ជែ​ល ឱ្យបាន​ញឹកញាប់ ករណី​មាន​បញ្ហា​សុខភាព​គួរ ឱ្យ​សង្ស័យ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ និង​គ្រូពេទ្យ​ជាបន្ទាន់ ជាពិសេស​ត្រូវអនុវត្ត​ន៍ តាម​វិធានការ​ការពារ​របស់   សម្តេច​តេ​ជោ គឺ ៣​កុំ និង ៣​ការពារ ឱ្យបាន​គ្រប់ៗ​គ្នា​។​

 

​ជាមួយគ្នា​នោះដែរ អាជ្ញាធរ​ក្រុង​ខ្មៅ និង​មន្ត្រី​ពាក់ព័ន្ធ​ក៏បាន​នាំយក​អំណោយ​របស់ រដ្ឋបាល​ខេត្តកណ្តាល ចែ​ល​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង ៧៥០​នាក់  ក្នុង​ម្នាក់​ទទួលបាន សារុង​១ ទឹក​លាងដៃ ១​ដប ម៉ាស ១០​បន្ទះ និង​ថវិកា ៥​ម៉ឺន​រៀល​។​

 

​គួរ​រម្លឹក​ដែរ​ថា  ការបិទជា​បណ្ដោះអាសន្ន និង​ដាក់ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​បុរី​នេះ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ គឺ​បន្ទាប់ពី​អាជ្ញាធរ​បាន​រកឃើញ​អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ ចំនួន ៧​នាក់ កាលពីពេល​ថ្មីៗ​កន្លងទៅ​៕  ដោយ ណ​យ នឿន (​ប្រភព​៖ រដ្ឋបាល​បាល​ខេត្តកណ្តាល​)

ប្រជាពលរដ្ឋ​ក្រុង​តាខ្មៅ​ចំនួន ៧៥០​នាក់ បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​
ប្រជាពលរដ្ឋ​ក្រុង​តាខ្មៅ​ចំនួន ៧៥០​នាក់ បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​
ប្រជាពលរដ្ឋ​ក្រុង​តាខ្មៅ​ចំនួន ៧៥០​នាក់ បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​

PLB Banner on article detail