មិនទាន់​មាន​ការបិទ​ការនាំ​ស្រូវ​ចេញពី​ខេត្តតាកែវ ទៅកាន់​ប្រទេស​វៀតណាម នៅឡើយ​ទេ​

ថ្ងៃអង្គារ 6 មេសា 2021, 15:14

​យោងតាម​របាយការណ៍​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តតាកែវ កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១ កន្លងទៅនេះ បានដឹងថា ខេត្តតាកែវ​នៅតែ​បន្ត​ការនាំ​ស្រូវ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម ដដែល​ទេ គ្រាន់តែ​ប្រទេស​វៀតណាម​មានការ​តឹងតែង​នៅតាម​មាត់ច្រក​ទាក់ទង​ទៅនឹង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាល​នៃ​មេរោគ​កូ​វិដ ១៩  តែប៉ុណ្ណោះ​។ ជាក់ស្តែង​នៅ​ថ្ងៃទី ០៤​កន្លងទៅនេះ កម្ពុជា​បាន​នាំចេញ​ស្រូវ​ពី​ខេត្តតាកែវ​ទៅកាន់​ប្រទេស​វៀតណាម​បាន​ចំនួន ៣ ៨៤៨ តោន តាម​ច្រក កំពង់អំពិល ក្នុងស្រុក​បូរី​ជលសារ និង​តាម​ច្រក​ភ្នំ​ដិ​ន ក្នុងស្រុក​គិរី​រង់​។

 

​រីឯ​តម្លៃ​ស្រូវ​សើម​វិញ នៅតែ​ទទួលបាន​តម្លៃ​ល្អ​ដដែល​ទេ គឺ​តម្លៃ​ស្រូវ​ទិញ​ដល់​ស្រែ ៨៥០ រៀល​/​គីឡូក្រាម និង​លក់​ដល់​មាត់ច្រក​មានតម្លៃ ៩៣០ រៀល​/​គីឡូក្រាម​៕​

មិនទាន់​មាន​ការបិទ​ការនាំ​ស្រូវ​ចេញពី​ខេត្តតាកែវ ទៅកាន់​ប្រទេស​វៀតណាម នៅឡើយ​ទេ​
មិនទាន់​មាន​ការបិទ​ការនាំ​ស្រូវ​ចេញពី​ខេត្តតាកែវ ទៅកាន់​ប្រទេស​វៀតណាម នៅឡើយ​ទេ​
មិនទាន់​មាន​ការបិទ​ការនាំ​ស្រូវ​ចេញពី​ខេត្តតាកែវ ទៅកាន់​ប្រទេស​វៀតណាម នៅឡើយ​ទេ​

PLB Banner on article detail

អត្ថបទពេញនិយម