លោកជំទាវ ឱ វណ្ណឌី​ន​៖ ប្រសិន​ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​កើនឡើង​ខ្ពស់ វិធានការ​បម្រាម​គោចរ នឹងត្រូវ​ពន្យារ​

ថ្ងៃច័ន្ទ 5 មេសា 2021, 14:16

​ភ្នំពេញ​)៖ នៅក្នុង​កិច្ចសម្ភាសន៍​បន្ទាប់ពី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៅ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១​នេះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​គូសបញ្ជាក់ថា ប្រសិនបើ​ករណី នៃ​ការឆ្លង​វីរុស​កូ​វីដ​-១៩ នៅតែមាន​ការកើនឡើង​ខ្ពស់​នោះ វិធានការ​បម្រាម​គោចរ ប្រហែលជា​នឹងត្រូវ​ពន្យា ពី ១​សប្តាហ៍ ទៅ ២​សប្តាហ៍​ទៀត​។​

 

​គួរ​រម្លឹក​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីសម្រេច​មួយ ដោយ​ផ្អាក​ការ​ចរាចរ រួមទាំង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាពេល​យប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍​។​

 

​តាម​ប្រការ​១ នៃ​សេចក្តីសម្រេច​នេះ បានឱ្យដឹងថា «​ត្រូវបាន​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែលមាន​ថិរវេលា​អនុវត្ត​រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១»​។​

 

​ដោយឡែក ប្រការ​២ បាន​បញ្ជាក់ថា ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​ចំពោះ​តូប​អាហារ អាហា​រដ្ឋា​ន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋាគារ ដែល​ទទួល​អតិថិជន​ចូលមក​ទទួលទាន​អាហារ​ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ម៉ោង​៨៖០០​យប់ ដល់​ម៉ោង​៥៖០០​ទៀបភ្លឺ ប៉ុន្តែ​ទីតាំង​អាជីវកម្ម​ទាំងអស់​អាច​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​បាន​។​

 

​ទន្ទឹមនឹងនេះ នៅក្នុង​ប្រការ​៣ នៃ​សេចក្តីសម្រេច បានបញ្ជាក់​បន្ថែមថា ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការប្រមូលផ្តុំ ការជួប​ជុំគ្នា​ទទួលទាន​អាហារ ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង​ចន្លោះ​ម៉ោង​៨៖០០​យប់ ដល់​ម៉ោង​៥៖០០​ទៀបភ្លឺ លើកលែងតែ​ចំពោះ​ករណី​ដូចខាងក្រោម​៖

លោកជំទាវ ឱ វណ្ណឌី​ន​៖ ប្រសិន​ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​កើនឡើង​ខ្ពស់ វិធានការ​បម្រាម​គោចរ នឹងត្រូវ​ពន្យារ​

PLB Banner on article detail

អត្ថបទពេញនិយម