AIREEN Juist Motul-Tech

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ផង​នោះ បាន​បំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​ជាង​១០​ខ្នង និង​ងាប់​សត្វ​គោ​ចំនួន​២​ក្បាល​ ​

ថ្ងៃច័ន្ទ 5 មេសា 2021, 9:15

ខេត្តបាត់ដំបង​! យោងតាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានអោយដឹង​ថា នៅ​រសៀល​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១  នេះ មាន​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ផង​នោះ បាន​បក់បោក​ប៉ះពាល់​ស្រុក​ចំនួន​បី​នៅក្នុង​ខេត្តបាត់ដំបង ធ្វើអោយ​ខូចខាត​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ១៦​ខ្នង និង​សត្វ​គោ​ពីរ​ក្បាល​បាន​ងាប់​ផងដែរ​។​

 របាយការណ៍​ដដែល​បាន​បង្ហាញថា ករណី​ទី​១ នៅ​ចំណុច​ភូមិ​ទួល​ម្ទេស ក្នុងស្រុក​គាស់ក្រឡ ធ្វើ អោយ ខូចខាត ផ្ទះ ប្រជាពលរដ្ឋ ចំនួន ០៨​ខ្នង  ក្នុងនោះ​ខូចខាត​ទាំងស្រុង​ចំនួន​០៤​ខ្នង និង​របើក​ស័ង្កសី​ចំនួន​០៤​ខ្នង តែ​មិនមាន​ប៉ះពាល់​ដល់​ឣា​យុ​ជីវិត​មនុស្ស​ឡើយ​។  

ករណី​ទី​២ នៅ​ចំណុច​ភូមិ​ទួល​ច្រនៀង ភូមិ​ព្រៃទទឹង និង​ភូមិ​បាយ​ដំរាំ ក្នុងស្រុក​បាណន់ ធ្វើអោយប៉ះពាល់​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០៧​ខ្នង ក្នុងនោះ​ធ្ងន់ធ្ងរ​ធ្លាក់​ពីលើ​ជើងតាង​ចំនួន​០១​ខ្នង និង​របើក​ដំបូល​ស័ង្កសី​ចំនួន​០៦​ខ្នង និង​មិន​បណ្តាលអោយ​ប៉ះពាល់​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ដោយឡែក​នៅក្នុង​ភូមិ​ទួល​ធ្នង់ មាន​ករណី​រន្ទះបាញ់​បណ្តាលអោយ​សត្វ​គោ​ចំនួន​០២​ក្បាល​បាន​ងាប់​ផងដែរ​។​

ករណី​ទី​៣ នៅ​ចំណុច​ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ក្នុងស្រុក​ថ្មគោល ប៉ះពាល់​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០១​ខ្នង របើក​ដំបូល​ស័ង្កសី​ចំនួន ២២​សន្លឹក និង​មិន​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ផង​នោះ បាន​បំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​ជាង​១០​ខ្នង និង​ងាប់​សត្វ​គោ​ចំនួន​២​ក្បាល​

​

PLB Banner on article detail