ខេត្តបាត់ដំបងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនអ្នកមានអទិភាពប្រមាណជាង ២ម៉ឺននាក់

ថ្ងៃព្រហស្បតិ៍ 1 មេសា 2021, 13:12

ខេត្តបាត់ដំបង៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឈ្មោះស៊ីណូវ៉ាស (Sinovac)  របស់ប្រទេសចិន ជូនមន្ត្រីរាជការ និងអ្នកមានអទិភាពនៅខេត្តបាត់ដំបងប្រមាណជាង ២ម៉ឺននាក់ ខណៈយុទ្ធនាការនេះក៏កំពុងធ្វើនៅទូទាំងប្រទេស ។

 ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍នា​ ពេលចុះពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១  ថា ចំពោះទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាស នៅថ្ងៃដំបូងនេះ មាននៅសាលាខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ស្រុកថ្មគោល និងស្រុកបវេលជាដើម ខណៈនៅថ្ងៃទី២មេសា បន្តចាក់នៅតាមស្រុកមួយចំនួនទៀត ។

ឯកឧត្តមបានបន្តថា សម្រាប់ខេត្តបាត់ដំបង ក្នុងយុទ្ធនាការនេះទទួលបានវ៉ាក់សាំងចំនួនជាង ៤ម៉ឺនដូស ពីរាជរដ្ឋាភិបាលក្នុងការចាក់ជូនមន្ត្រីរាជការបម្រើសេវាសាធារណៈជាមុនសិន ហើយនឹងមានគោលការណ៍បន្តដើម្បីចាក់ជូនប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ដោយឡែកអ្នកចាក់វ៉ាក់សាំង ស៊ីណូមហ្វាម កន្លងទៅពុំមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរនោះទេ ទាំងលើកទី១ និងលើកទី២ ខណៈសកម្មភាពការចាក់នោះកំពុងដំណើរការផងដែរ ។

ជាមួយគ្នានេះដែរ មន្ត្រីរាជការដែលទទួលបានវ៉ាក់សាំងក្នុងយុទ្ធនាការថ្មីនេះ លើកឡើងថា ពួកគាត់មានជំនឿទុកចិត្តយ៉ាងមុតមាំទៅលើវ៉ាក់សាំងរបស់ប្រទេសចិនទាំងនេះ នឹងអាចជួយការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជាកាន់តែខ្លាំង ហើយក៏មានការសប្បាយរីករាយ បន្ទាប់ពីទទួលបាននូវវ៉ាក់សាំង ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលលើកទី១ នៅខេត្តបាត់ដំបងបានចំនួន ៦ ២៨៥នាក់ និងចាក់លើកទី២ បានចំនួន ៥ ៣០០នាក់ សរុប២លើក បានចំនួន ១១ ៥៨៥នាក់ ៕

PLB Banner on article detail