អ្នកជំនាញផ្នែកថ្នាំបង្ការរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា តាមការវិភាគជាបណ្តោះអាសន្នមួយ ទៅលើទិន្នន័យពិសោធន៍របស់វ៉ាក់សាំងចិនគឺ Sinovac និង Sinopharm បានបង្ហាញថាវ៉ាក់សាំងទាំង២នេះ «មានសុវត្ថិភាពនិងប្រសិទ្ធភាព» ទោះយ៉ាងណាក៏ដោយពួកគេនិយាយថាត្រូវការទិន្នន័យបន្ថែមទៀតសម្រាប់ពួកគេដើម្បីអនុម័ត។
ក្រុមអ្នកជំនាញខាងយុទ្ធសាស្ត្រស្តីពីការចាក់ថ្នាំបង្ការ (SAGE) ដែលជាទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ ដែលផ្តល់យោបល់ដល់អង្គការសុខភាពពិភពលោក ស្តីពីគោលនយោបាយស្តីពីការចាក់ថ្នាំបង្ការបាននិយាយថា ការសិក្សាគួរតែប្រមូលទិន្នន័យបន្ថែមលើស៊ី Sinovac និង Sinopharm ដែលនៅខ្វះខាតទិន្នន័យបញ្ជាក់ពីក្រុមមនុស្សដែលមានអាយុច្រើននិងមនុស្សដែលមានបញ្ហាសុខភាព។
ប្រធាន SAGE លោក Alejandro Cravioto បានប្រាប់អ្នកសារព័ត៌មានថា «សម្រាប់ពេលនេះយើងមានព័ត៌មានថាវ៉ាក់សាំងទាំងនេះមានសុវត្ថិភាពហើយវ៉ាក់សាំងទាំង២នេះកំពុងស្ថិតក្នុងដំណើរការកំណត់ការវិភាគចុងក្រោយ ដើម្បីបង្ហាញពីប្រសិទ្ធភាពដែលនឹងត្រូវប្រើសម្រាប់ការអនុញ្ញាតិក្នុងការចុះបញ្ជីការប្រើជាបន្ទាន់»។ CGTN នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១