ល​ទ្ឋ​ផល​តេស្ត​៣​ដង អ្នកនាង ពេជ្រ សោភា គឺ​អវិជ្ជមាន​កូ​វីដ​-១៩

ថ្ងៃព្រហស្បតិ៍ 1 មេសា 2021, 11:59

​តារាចម្រៀង ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នកនាង ពេជ្រ សោភា បានបញ្ជាក់​យ៉ាងច្បាស់​ជូន​ដល់​មហាជន និង​អ្នកគាំទ្រ​ថា ល​ទ្ឋ​ផល​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ របស់​អ្នកនាង​ទាំង​៣​ដង គឺ​អវិជ្ជមាន​។ ក្នុងនោះដែរ ការធ្វើ​តេស្ត​សំណាក​របស់​តារា​ស្រី​រូបនេះ​គឺ​៖

 

​លើក​ទី​១. នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១

 

​លើក​ទី​២.​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១

 

​និង លើក​ទី​៣. នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០២១

 

​យ៉ាងណាក៏ដោយ​អ្នកនាង បាន​អរគុណ​ដល់​អ្នកគាំទ្រ មិត្ត​រួម​អាជីព បងប្អូន​ទាំងអស់​ដែល​បាន​ព្រួយបារម្ភ ពី​សុខទុក្ខ​និង​សុខភាព​របស់​អ្នកនាង​។ បន្ថែម​ពីលើ​នោះ អ្នកនាង បាន​ទទូច​ស្នើសុំ​លើកដៃ​សំពះ និង​បាន​ផ្តាំផ្ញើរ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ថែទាំ​សុខភាព​ទាំងអស់គ្នា ហើយ​ក្នុងករណី​បើ​សង្ស័យថា​ខ្លួន​មាន​ផ្ទុក​កូ​វីដ​-១៩ សូមមេត្តា​ទៅធ្វើ​តេស្ត​ទាំងអស់គ្នា ព្រោះ​ការធ្វើ​តេស្ត​គឺ​មិន​ឈឺចាប់ មិន​អស់​លុយ ហើយ​ធ្វើអោយ​យើង​បាត់ និង​សង្ស័យ​ទៀត​៕

ល​ទ្ឋ​ផល​តេស្ត​៣​ដង អ្នកនាង ពេជ្រ សោភា គឺ​អវិជ្ជមាន​កូ​វីដ​-១៩
ល​ទ្ឋ​ផល​តេស្ត​៣​ដង អ្នកនាង ពេជ្រ សោភា គឺ​អវិជ្ជមាន​កូ​វីដ​-១៩

PLB Banner on article detail