ត្រីមាស​ទី​១ ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាតឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ជួសជុលផ្ទះ និង​សាងសង់​សំណង់​ស្រាល ៦១៦​ករណី​

ថ្ងៃពុធ 31 មីនា 2021, 14:40

​លទ្ធផល​ការងារ​សហគមន៍​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំត្រីមាស​ទី​១​ក្នុង​ឆ្នាំ​២០២១ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​និង​ចុះ​ពិនិត្យ​ការស្នើសុំ អនុញ្ញាត​ការជួសជុល និង​សាងសង់​តូចតាច​ទាំង​៥​គោលដៅ​ស្រុក​/​ក្រុង ក្នុង​តំបន់​ឧទ្យាន​អង្គរ និង​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​បាន​ចំនួន​៩៣៤​សំណើ ដែល​ក្នុងនោះ​បានអនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ចំនួន​៦១៦​សំណើ​។​

 

​ក្នុងករណី​អនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ខាងលើ រួម​មាននៅ​ស្រុក​ប្រាសាទបាគង​បាន​ចំនួន​៧៩​ករណី ស្រុក​អង្គរធំ​បាន​ចំនួន​១៧៥​ករណី ស្រុក​ពួក​បាន​ចំនួន​៩៧​ករណី ក្រុង​សៀមរាប​បាន​ចំនួន​១២០​ករណី និង​ស្រុក​បន្ទាយស្រី​បាន​ចំនួន​១២៧​ករណី រួមទាំង​ក្រុមការងារ​ក្រៅ​ឧទ្យាន​អង្គរ​ចំនួន​១៨​សំណើ សរុប​ចំនួន​៦១៦​សំណើ​។​

 

​ក្រៅពីនោះ ក្រុមការងារ​សហគម​ន៍​បាន​ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌ ជួយឧបត្ថម្ភ​ថវិកា​ដល់​ចាស់ជរា កុមារ​មាន​ជំងឺ ជនពិការ គ្រួសារ​ខ្វះខាត​មួយចំនួន ចូលរួម​ក្នុង​កិច្ចការ​សាសនា និង​កម្មវិធី​ផ្សេងៗ​នៅក្នុង​សហគមន៍ ថែមទាំង​សំណេះសំណាល​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដោះស្រាយ​សំណើ​តាម​ភូមិ​ទាំង​១១២​ភូមិ​ក្នុង​តំបន់​អង្គរ​។​

 

​ជា​គោលដៅ​បន្ត ក្រុមការងារ​សហគម​ន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី ភារកិច្ច​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល និង​សាង​សង់ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព ទាន់ពេលវេលា​។​

 

​សូមបញ្ជាក់ថា រាល់​ការស្នើ​សុំច្បាប់​ជួសជុល គឺ​ពុំមាន​ការបង់ប្រាក់​ទេ​៕ ដោយ តាំង ហូ​

ត្រីមាស​ទី​១ ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាតឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ជួសជុលផ្ទះ និង​សាងសង់​សំណង់​ស្រាល ៦១៦​ករណី​
ត្រីមាស​ទី​១ ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាតឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ជួសជុលផ្ទះ និង​សាងសង់​សំណង់​ស្រាល ៦១៦​ករណី​
ត្រីមាស​ទី​១ ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាតឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ជួសជុលផ្ទះ និង​សាងសង់​សំណង់​ស្រាល ៦១៦​ករណី​
ត្រីមាស​ទី​១ ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាតឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ជួសជុលផ្ទះ និង​សាងសង់​សំណង់​ស្រាល ៦១៦​ករណី​
ត្រីមាស​ទី​១ ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាតឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ជួសជុលផ្ទះ និង​សាងសង់​សំណង់​ស្រាល ៦១៦​ករណី​
ត្រីមាស​ទី​១ ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាតឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ជួសជុលផ្ទះ និង​សាងសង់​សំណង់​ស្រាល ៦១៦​ករណី​

PLB Banner on article detail

អត្ថបទពេញនិយម