ថៃ ត្រៀមខ្លួន​ទទួលយក​ជនភៀសខ្លួន មី​យ៉ាន់​ម៉ា រាប់ពាន់នាក់​

ថ្ងៃពុធ 31 មីនា 2021, 9:54

​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទទួល​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា ដែល​កំពុង​ជួប​ការគំរាមកំហែង​។ រដ្ឋាភិបាល​ថា​មនុស្ស​រាប់ពាន់នាក់​ទៀត​នឹង​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​ថៃ​។ នេះ​បើតាម​ការ​ឱ្យដឹងពី Nikkei Asia​។​

 

​លោក​ប្រា​យុទ្ធ បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ "​យើង​មិន​ចង់អោយមាន​ការជម្លៀស​ចេញចូល​ទឹកដី​របស់​យើង​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវគោរព​សិទ្ធិមនុស្ស​ផងដែរ​" ។ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​៖ ''​យើង​បានរៀបចំ​តំបន់​មួយ​សម្រាប់​អ្នក​ឆ្លង​ចូល​ព្រំដែន​ប្រទេស​យើង​។ ចំពោះ​ការរៀបចំ​ទី​ជំរក​សម្រាប់​ជនភៀសខ្លួន​យើង​មិនទាន់​បានគិត​អំពី​បញ្ហា​នេះ​នៅឡើយ​ទេ​'' ។​

 

​មនុស្ស​ជាច្រើន​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា នៅពេលដែល​យោធា​បង្កើន​ការបង្ក្រាប​ក្រុមបាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ នៅពេលនេះ​អ្នកភូមិ​កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃ​ខណៈដែល​មនុស្ស​ជាង ៣.០០០ នាក់​បាន​ឆ្លងទៅ​ប្រទេស​ថៃ​ដើម្បី​ជ្រកកោន​។​

 

​គួរឱ្យ​ដឹងថា ការវាយប្រហារ​តាម​អាកាស​មួយ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ថ្ងៃ​អាទិ​ត្ យ​ដោយ​ពួកយោធា​ប្រឆាំងនឹង​ទាហាន កា​រ៉ែ​ន ដែលជា​ក្រុម​ប្រដាប់អាវុធ​ឯករាជ្យ​ធំ​បំផុត​មួយ​របស់​មី​យ៉ាន់​ម៉ា​។ ការទម្លាក់​គ្រាប់បែក​នេះ ជាការ​វាយប្រហារ​តាម​អាកាស​លើកដំបូង​មិន​ធ្លាប់មាន​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី ១ ខែកុម្ភៈ​៕

ថៃ ត្រៀមខ្លួន​ទទួលយក​ជនភៀសខ្លួន មី​យ៉ាន់​ម៉ា រាប់ពាន់នាក់​
ថៃ ត្រៀមខ្លួន​ទទួលយក​ជនភៀសខ្លួន មី​យ៉ាន់​ម៉ា រាប់ពាន់នាក់​
ថៃ ត្រៀមខ្លួន​ទទួលយក​ជនភៀសខ្លួន មី​យ៉ាន់​ម៉ា រាប់ពាន់នាក់​
ថៃ ត្រៀមខ្លួន​ទទួលយក​ជនភៀសខ្លួន មី​យ៉ាន់​ម៉ា រាប់ពាន់នាក់​
ថៃ ត្រៀមខ្លួន​ទទួលយក​ជនភៀសខ្លួន មី​យ៉ាន់​ម៉ា រាប់ពាន់នាក់​

PLB Banner on article detail

Tags

អត្ថបទពេញនិយម