អភិបាលស្រុក​បន្ទាយស្រី​បញ្ជាក់ថា អ្នកលក់​នំ​បញ្ចុក​ភូមិ​ព្រះ​ដាក់ ៨​នាក់ ធ្វើតេស្ត​លើក​ទី​១ អវិជ្ជមាន​កូ​វីដ​១៩

ថ្ងៃអង្គារ 30 មីនា 2021, 7:30

​យោងតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម « ហ្វេ​ស​ប៊ុ​ក ផេ​ក » ផ្ទាល់ខ្លួន​របស់លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​សរសេរ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ​ថា លទ្ធផល​ធ្វើតេស្ត​លើ​សំណាក របស់​ក្រុមគ្រួសារ​អ្នកលក់​នំ​បញ្ចុក​ក្នុងភូមិ​ព្រះ​ដាក់​ទាំង​៨​នាក់ គឺ​”​អវិជ្ជមាន​”​ទាំងអស់ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​យើង​នៅ​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្តទៀត ហើយ​ត្រូវយក​សំណាក់ និង​រង់ចាំ​លទ្ធផល​ជា​លើក​ទី​២​មួយទៀត ទើប​អាច​ធានា​សុវត្ថិភាព​បាន​ទាំងស្រុង​”​។​

 

​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការយក​សំណាក​ពី​អ្នកលក់​នំ​បញ្ចុក​នេះ ដោយសារ​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​កន្លង​ទៅនោះ មាន​បុរស​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវ ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​ខេត្តសៀមរាប​ប្រកាស​រកឃើញថា គាត់​មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ហើយ​ធ្លាប់​ទៅ​ទទួលទាន​នំ​បញ្ចុក​នៅ​ភូមិ​ព្រះ​ដាក់ និង​ទៅ​ទីកន្លែង​មួយចំនួនទៀត ដូចជា​ហាង​កាហ្វេ​លឹ​ង្គ​១០០០​នៅ​ក្រុង​សៀមរាប​ជាដើម ។​

 

​បន្ទាប់ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម រដ្ឋបាល​ស្រុក​បន្ទាយស្រី បានសម្រេច​បិទ​ផ្ទះ​លក់​នំ​បញ្ចុក​នៅក្នុង​ភូមិ​ព្រះ​ដាក់​ចំនួន​២ និង​បាន​យក​សំណាក​ពី​សមាជិកគ្រួសារ​លក់​នំ​បញ្ចុក​ចំនួន​៨​នាក់​ទៅធ្វើ​តេស្ត ដែល​លទ្ធផល​លើក​ទី​១ គឺ​អវិជ្ជមាន​។​

 

​ដោយឡែក​អ្នកពាក់ព័ន្ធ​ជាមួយ​បុរស​ខាងលើ​នៅ​ហាង​កាហ្វេ​លឹ​ង្គ​១០០០​វិញ អាជ្ញាធរខេត្ត និង មន្ទីរ​សុខាភិបាល​បាន​រកឃើញ​មនុស្ស​២​នាក់ មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ក្នុងនោះ​មាន​នារី​ម្នាក់​ជា​បុគ្គលិក​ហាង និង​ម្នាក់ទៀត​ជា​ភ្ញៀវ ៕ ដោយ តាំង ហូ​

អភិបាលស្រុក​បន្ទាយស្រី​បញ្ជាក់ថា អ្នកលក់​នំ​បញ្ចុក​ភូមិ​ព្រះ​ដាក់ ៨​នាក់ ធ្វើតេស្ត​លើក​ទី​១ អវិជ្ជមាន​កូ​វីដ​១៩
អភិបាលស្រុក​បន្ទាយស្រី​បញ្ជាក់ថា អ្នកលក់​នំ​បញ្ចុក​ភូមិ​ព្រះ​ដាក់ ៨​នាក់ ធ្វើតេស្ត​លើក​ទី​១ អវិជ្ជមាន​កូ​វីដ​១៩
អភិបាលស្រុក​បន្ទាយស្រី​បញ្ជាក់ថា អ្នកលក់​នំ​បញ្ចុក​ភូមិ​ព្រះ​ដាក់ ៨​នាក់ ធ្វើតេស្ត​លើក​ទី​១ អវិជ្ជមាន​កូ​វីដ​១៩
អភិបាលស្រុក​បន្ទាយស្រី​បញ្ជាក់ថា អ្នកលក់​នំ​បញ្ចុក​ភូមិ​ព្រះ​ដាក់ ៨​នាក់ ធ្វើតេស្ត​លើក​ទី​១ អវិជ្ជមាន​កូ​វីដ​១៩
អភិបាលស្រុក​បន្ទាយស្រី​បញ្ជាក់ថា អ្នកលក់​នំ​បញ្ចុក​ភូមិ​ព្រះ​ដាក់ ៨​នាក់ ធ្វើតេស្ត​លើក​ទី​១ អវិជ្ជមាន​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម