សមត្ថកិច្ច​ ​និង​ប្រជា​ការពារ​ខេត្តសៀមរាប ទទួលបាន​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​

ថ្ងៃច័ន្ទ 29 មីនា 2021, 17:57

​ឆ្លៀត​ក្នុងឱកាស​ដ៏​មមាញឹក​និង​ប្រកបដោយ​ទឹកចិត្ត​អាណិត​ស្រលាញ់​រាប់អាន ក្រោម​ដំបូល​សន្តិភាព​តែ មួយ​ដោយ​មិន​រើសអើង ក្នុង​សកម្មភាព​មនុ​ស្សធ​ម៍​នៃ​ចលនា​ចែករំលែក​ធនធាន​ផ្ទាល់ខ្លួន និង​ការ កៀងគរ​បាន​នូវ​ការជួយ ឩ​ប​ត្ថ​ម​បន្ថែម ជា​បន្តបន្ទាប់ ផង នោះ  ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ លោក​វរសេនីយ៍ត្រី ខេង ខេមរា នាយផ្នែក​រដ្ឋបាល​សរុប នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី  ​និង​ជា​សមាជិក​ស្នាក់ការ ត្រៀម​បណ្តេញចេញ​ប្រចាំ ខេត្ត និង​ផ្គត់ផ្គង់​អាគារ​ឃាត់ខ្លួន  ​របស់​ស្នាក់ការ ត្រៀម​បណ្តេញចេញ​ប្រចាំខេត្ត​សៀមរាប  ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក​និង​បាន​នាំយក​នូវ​គ្រឿងឧបភោគ បរិភោគ  ​មក​ធ្វើការ​ចែកជូន​ដល់​កងកម្លាំង​សមត្ថកិច្ច និង​កម្លាំង​ប្រជា​ការពារ ដែល​ឈរជើង​នៅតាម​គោលដៅ​មួយចំនួន ក្នុងភូមិ​សាស្ត្រ   សំខាន់ៗ​ក្នុង​ក្រុង និង​ស្រុក​ក្នុង​ខេត្តសៀមរាប ចំពោះ​គោលដៅ​ការពារ​នៃ​ការផ្អាក​ការធ្វើ​ចរាចរណ៍​ចេញ​-​ចូល     បណ្តោះអាសន្ន​នៅតាម​ផ្លូ វ​និង​តំបន់​មួយចំនួន​ការពារ​គោលដៅ ទីតាំង​ច​ត្តា​ទ្បី​ស័ក ដើម្បី​បង្ការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ផងដែរ។

 

​លោក​វរសេនីយ៍ត្រី ខេង ខេមរា បាន​នាំ​ការ​ផ្តាំផ្ញើ​សួរ​សុខ​ទុក​ពី សំណាក់​ថ្នាក់​ដឹក នាំ  ​និង​បាន​នាំយក​នៅ​គ្រឿងឧបភោគ បរិភោគ ដែលជា​ការ ចែករំលែក  ​និង​ការ កៀងគរ​បាន​នូវ​ការជួយ ឩ​ប​ត្ថ​ម​បន្ថែម ពី​សំណាក់​លោកជំទាវ ឩ​ក​ញ៉ាប​ណ្ឌិ​ត លី អ៊ុ​អេង អនុប្រធាន​សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប​-​ឩ​ត្ត​រ​មានជ័យ  ​រួមមាន​៖ អង្ករ​ចំនួន​២៥​កា​រ៉ុង ស្មើ​២៥ គីឡូក្រាម / មី ចំនួន ១០​កេស / ទឹកត្រី   ៥​យួ / ទឹក​សុទ្ធ ៥០​យួ / កុំព្យូទ័រ​ចំនួន ១​គ្រឿង និង​ថវិកា​ចំនួន ៨០ ០.០០០ រៀល (​ប៉ែតសិប​ម៉ឺន​រៀល ) ។    ​ដោយឡែក​សម្រាប់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប ទទួលបាន​អង្ករ ចំនួន ២ កា​រ៉ុង / ទឹក​សុទ្ធ ២០​យួ  / មី​ចំនួន ១​កេស /​កុំព្យូទ័រ ចំនួន​១​គ្រឿង និង​ថវិកា​ចំនួន ១០ ០.០០០ រៀល (​ដប់​ម៉ឺន​រៀល ) កម្លាំង ប្រជា​ការពារ ១៥០.០០០​រៀល ( ដប់​ប្រាំ​ម៉ឺន​រៀល )​ទុក​សម្រាប់ យកទៅ​ប្រើប្រាស់ ផងដែរ ។​

 

​លោក​វរសេនីយ៍ត្រី ខេង    ​ខេមរា ក៏បាន​ផ្តាំផ្ញើ និង​ធ្វើ​ការណែនាំ​បន្ថែម​ដល់ កងកម្លាំង​ដែល​ឈរជើង​នៅ​គោលដៅ​ជាក់ស្តែង ត្រូវធ្វើ​យ៉ាង ណា កុំ​ធ្វេស ប្រហែស ត្រូវ​រឹតបន្តឹង និង​ត្រួតពិនិត្យ​ដោយ​ម៉ត់ចត់​នូវ​ការធ្វើដំណើរ​ចេញចូល​របស់​បងប្អូន​ប្រជាពលរដ្ឋ ចៀសវាង​នូវ​ការយោគយល់ ជាហេតុ​នាំឱ្យ​មានការ​ថ្លោះធ្លោយ បង្ក​ហានិភ័យ​នាំឱ្យ​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង សហគមន៍ កាន់តែច្រើន ។  ​ត្រូវ​បន្ត​ការផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ បន្ថែម ទៀត ជា​ស្មារតី​ក្រើនរំលឹក​នៃ​ការចូល រួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ខ្លួន​យើង គ្រួសារ​យើង និង​ខេត្ត​របស់​យើង តាមរយៈ​ការអនុវត្ត នូវ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៣​ការពារ និង​៣​កុំ ៕  ​ដោយ តាំង ហូ​

សមត្ថកិច្ច​ ​និង​ប្រជា​ការពារ​ខេត្តសៀមរាប ទទួលបាន​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​
សមត្ថកិច្ច​ ​និង​ប្រជា​ការពារ​ខេត្តសៀមរាប ទទួលបាន​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​

PLB Banner on article detail