សមាគម​ចលនា​យុវជន​កម្ពុជា ស្រុក​សូទ្រនិគម ប្រគល់​អំណោយ​ជូន​អភិបាលស្រុក ចូលរួម​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-19

ថ្ងៃច័ន្ទ 29 មីនា 2021, 9:50

​ខេត្តសៀមរាប​÷​ថ្ងៃអាទិត្យ ១៥​កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១ លោកស្រី ឡៅ សុគន្ធ​មាលា បាន​ចូលរួម​សហការ​ជាមួយ​លោក ជា ម៉េង​ហុង ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ស្រុក សូទ្រនិគម សាខា​ខេត្តសៀមរាប ដែល​បាន​ចាត់តាំង លោក សរ វណ្ណា​រតន៍ អនុប្រធាន  ដឹកនាំ​ក្រុមការងា រ និង​មានការ​ចូលរួម​ពី​សមាជិក  សមាជិកា​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ក្រុង​ប៉ោយប៉ែត សាខា​ខេត្តបន្ទាយមានជ័យ  ចំនួន  ០៧​នាក់ បាន​នាំយក​អំណោយ​មនុស្សធម៌​មក​ជូន​លោក លោក ម៉ក់ ប្រុស អភិបាល​នៃ​គណៈ​អភិបាលស្រុក​សូទ្រនិគម ប្រធាន​គណៈកម្មាធិការ  នៃ​អនុសាខា​កាកបាទក្រហម​ស្រុក​សូទ្រនិគម  ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-19 ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល  និង​ប្រសាសន៍​ដ៏​មានតម្លៃ​យ៉ាង​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​មានដូចជា ៣​ការពារ និង ៣​កុំ​។​

 

​អំណោយ​រួមមាន​៖

 

១-​ទឹក​សុទ្ធ​ចំនួន ៣០​កេស​
២-​ម៉ាស់​ចំនួន ២៥០០
៣-​អាកុល​ចំនួន ៣០​លីត្រ​។ ដោយ តាំង ហូ​

សមាគម​ចលនា​យុវជន​កម្ពុជា ស្រុក​សូទ្រនិគម ប្រគល់​អំណោយ​ជូន​អភិបាលស្រុក ចូលរួម​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-19
សមាគម​ចលនា​យុវជន​កម្ពុជា ស្រុក​សូទ្រនិគម ប្រគល់​អំណោយ​ជូន​អភិបាលស្រុក ចូលរួម​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-19

PLB Banner on article detail

អត្ថបទពេញនិយម