AIREEN Juist Dey Phumi Realthy

រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទជាបណ្តោះអាសន្នផ្សារគោកធ្លក ស្ថិតនៅភូមិគ្រូស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ នេះតទៅ

ថ្ងៃអាទិត្យ 28 មីនា 2021, 10:10

នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចបិទជាបណ្តោះអាសន្ននូវផ្សារគោកធ្លក ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រហូតដល់ស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ ។

 

ការប្រកាសបិទនេះ បន្ទាប់ពីបានរកឃើញករណីវិជ្ជមានថ្មីទៅលើ លោក សែម ម៉ាលី ភេទប្រុស អាយុ ៣២ឆ្នាំ ដែលរស់នៅក្រោយផ្សារគោកធ្លក ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាភ្ញៀវបានទៅហាងកាហ្វលឹង្គ ១០០០ និងបាន ពាក់ព័ន្ធដោយផ្ទាល់ជាមួយ លោក ហ៊ឹម វណ្ណៈ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ។

 

រដ្ឋបាលខេត្តសៀមរាប បានពំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទំនាក់ទំនង ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឬបានចូលទៅកាន់ផ្សារគោកធ្លក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនពាក់ព័ន្ធ និងប៉ះពាល់ជាមួយ អ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥៤៧៤/ ០៧៧ ៧៨៩០០១ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ។

 

គួររំលឹកថា សម្រាប់ខេត្តសៀមរាប អ្នកមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់ចំនួន០៩នាក់ហើយ  ក្នុងនោះមាន ៖ នៅឃុំសំរោងយា ក្នុងស្រុកពួក ចំនួន ០១ នាក់ , នៅសង្កាត់គោកចក ក្រុងសៀមរាប ចំនួន ០២ នាក់ , នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន០៤នាក់ និង នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន០២នាក់ ក្នុងនោះមានម្នាក់ ដែលបម្រើការនៅហាងកាហ្វេលឹង្គ១០០០ គឺមានអាសយដ្ឋានស្នាក់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង  ៕  ដោយ តាំង ហូ

រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទជាបណ្តោះអាសន្នផ្សារគោកធ្លក ស្ថិតនៅភូមិគ្រូស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ នេះតទៅ
រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទជាបណ្តោះអាសន្នផ្សារគោកធ្លក ស្ថិតនៅភូមិគ្រូស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ នេះតទៅ
រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទជាបណ្តោះអាសន្នផ្សារគោកធ្លក ស្ថិតនៅភូមិគ្រូស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ នេះតទៅ
រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទជាបណ្តោះអាសន្នផ្សារគោកធ្លក ស្ថិតនៅភូមិគ្រូស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ នេះតទៅ

PLB Banner on article detail

អត្ថបទពេញនិយម