AIREEN Juist Dey Phumi Realthy

អាជ្ញាធរជាតិអប្សរា​ ចុះពិនិត្យលក្ខណៈ បច្ចេកទេស នៃការសាងសង់លំនៅដ្ឋានជូនពលរដ្ឋក្នុងតំបន់អង្គរ ៤៦២គ្រួសារ

ថ្ងៃសៅរ៍ 27 មីនា 2021, 8:17

នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុងខែមីនា ឆ្នាំ២០២១ ក្រុមការងារបានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាននិងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៤៦២គ្រួសារ។ 

 

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរចំនួន ៤៤៧គ្រួសារ៖ ក្រុងសៀមរាប ១១៨គ្រួសារ  ស្រុកប្រាសាទបាគង ១០០គ្រួសារ ស្រុកបន្ទាយស្រី ១០០គ្រួសារ ស្រុកពួក ៥២គ្រួសារ និងស្រុកអង្គរធំ ៧៧គ្រួសារ។ ចំណែកប្រជាពលរដ្ឋរស់នៅក្រៅឧទ្យានអង្គរចំនួន១៥គ្រួសារ៖ គឺនៅក្រុងសៀមរាប ០៤គ្រួសារ ស្រុកសូទ្រនិគម ០៣គ្រួសារ ស្រុកប្រាសាទបាគង ០១គ្រួសារបនិងស្រុកស្វាយលើ ០៧គ្រួសារ។ 

 

សូមបញ្ជាក់ថា រាល់ការអនុញ្ញាតនិងដាក់ពាក្យសាងសង់ស្នើសុំ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕ ដោយ តាំង ហូ

អាជ្ញាធរជាតិអប្សរា​ ចុះពិនិត្យលក្ខណៈ បច្ចេកទេស នៃការសាងសង់លំនៅដ្ឋានជូនពលរដ្ឋក្នុងតំបន់អង្គរ ៤៦២គ្រួសារ
អាជ្ញាធរជាតិអប្សរា​ ចុះពិនិត្យលក្ខណៈ បច្ចេកទេស នៃការសាងសង់លំនៅដ្ឋានជូនពលរដ្ឋក្នុងតំបន់អង្គរ ៤៦២គ្រួសារ
អាជ្ញាធរជាតិអប្សរា​ ចុះពិនិត្យលក្ខណៈ បច្ចេកទេស នៃការសាងសង់លំនៅដ្ឋានជូនពលរដ្ឋក្នុងតំបន់អង្គរ ៤៦២គ្រួសារ
អាជ្ញាធរជាតិអប្សរា​ ចុះពិនិត្យលក្ខណៈ បច្ចេកទេស នៃការសាងសង់លំនៅដ្ឋានជូនពលរដ្ឋក្នុងតំបន់អង្គរ ៤៦២គ្រួសារ
អាជ្ញាធរជាតិអប្សរា​ ចុះពិនិត្យលក្ខណៈ បច្ចេកទេស នៃការសាងសង់លំនៅដ្ឋានជូនពលរដ្ឋក្នុងតំបន់អង្គរ ៤៦២គ្រួសារ

PLB Banner on article detail

អត្ថបទពេញនិយម