សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប​ ធ្វើយុទ្ធាការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់កូវីដ-១៩

ថ្ងៃសៅរ៍ 27 មីនា 2021, 8:16

នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១ លោក ធា សថានី អនុប្រធាន ស.ស.យ.ក. ខេត្ត តំណាង ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន សហការជាមួយក្រុមការងារ តោះ! ទៅលេងសៀមរាប ចុះធ្វើយុទ្ធាការផ្សព្វផ្សាយអំពីវិធានការការពារ  និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ (COVID-19) ដល់ប្រជាពលរដ្ឋទូទាំងក្នុងក្រុងសៀមរាប និងតាមសង្កាត់ទាំង១២នៃក្រុងសៀមរាប តាមរយះការចុះផ្សព្វផ្សាយដោយផ្ទាល់ចាក់ឃោសនាសព្ទអំពីវិធានការណ៍ ៣កុំ  ៣ការពារ និង២ចូលរួម  ពន្យល់ពីការប្រើប្រាស់ និងអនុវត្ត (QR code)ទប់ស្កាត់កូវីដ-១៩និងចែកជូនម៉ាស់ នៅតាមទីផ្សារ ទីប្រជុំជន  តាមមូលដ្ឋាន និងទីកន្លែងសាធារណៈ ដែលនឹងបន្តចុះផ្សព្វផ្សាយរយះពេល១សប្ដាហ៍។

 

ស្របតាមគោលការណ៍ណែនាំ និងការយកចិត្តទុកដាក់របស់ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និងឯកឧត្ដម ប្រាក់សោភ័ណ ប្រធាន ស.ស.យ.ក.ខេត្តសៀមរាប ក្នុងការឲ្យបន្តយុទ្ធនាការចុះផ្សព្វផ្សាយនេះអោយបានទូលំទូលាយ ដោយសារឃើញថាជម្ងឺដ៏កាចសាហាវនេះនៅបន្តរីករាលដាលនៅក្នុងប្រទេស ក៏ដូចជានៅបណ្ដាប្រទេសនៅលើពិភពលោកជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះ។

 

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគោរពតាមគោលការណ៍ណែនាំអំពីការទប់ស្កាតប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ក៏ដូចជារាជដ្ឋាភិបាលឲ្យខ្ជាប់ខ្ជួនជានិច្ច!

 

#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល

#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា

#២ចូលរួមៈ ចូលរួមក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩, ចូលរួមប្រើ QR Code Stop Covid-19

 

ដោយ តាំង ហូ

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប​ ធ្វើយុទ្ធាការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់កូវីដ-១៩
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប​ ធ្វើយុទ្ធាការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់កូវីដ-១៩
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប​ ធ្វើយុទ្ធាការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់កូវីដ-១៩
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប​ ធ្វើយុទ្ធាការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់កូវីដ-១៩
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប​ ធ្វើយុទ្ធាការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់កូវីដ-១៩
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប​ ធ្វើយុទ្ធាការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់កូវីដ-១៩
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប​ ធ្វើយុទ្ធាការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់កូវីដ-១៩
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប​ ធ្វើយុទ្ធាការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់កូវីដ-១៩

PLB Banner on article detail