តៃវ៉ាន់ ចាប់ផ្តើម​ផលិត​មី​ស៊ី​ល​ច្រើន​ប្រភេទ ត្រៀម​ទប់ទល់​ចិន​

ថ្ងៃសុក្រ 26 មីនា 2021, 12:44

តៃវ៉ាន់ បានចាប់ផ្តើម​ផលិតកម្ម​ខ្នាត​ធំ នូវ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​មួយ​ប្រភេទ ហើយក៏​ត្រៀម​អភិវឌ្ឍ​មី​ស៊ី​ល ៣​ម៉ូ​ឌែ​ល​ផ្សេងទៀត​ផងដែរ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​ចិន​។​

 

​រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ លោក Chiu Kuo-cheng បាន​ថ្លែង​ក្នុង​សភា​នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ​ថា​៖ «​យើង​សង្ឃឹមថា វា​នឹង​អាច​បាញ់​បាន​ឆ្ងាយ ត្រូវ​គោលដៅ និង​ចល័ត​បាន​»​។​

 

​លោក​បន្តថា ការស្រាវជ្រាវ​លើ​សព្វាវុធ​បែបនេះ ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Chung-Shan គឺ​នឹងមិន​បញ្ឈប់​ឡើយ​។​

 

​លោក Leng Chin-hsu អនុប្រធាន​វិទ្យាស្ថាន​ខាងលើ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំសភា​នេះដែរ​ថា មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ដែល​បាញ់​ចេញពី​ដីគោក បាន​ចូលក្នុង​ការផលិត​ហើយ ចំណែក​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ ៣​ប្រភេទ​ទៀត​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍ​។ យ៉ាងណាមិញ លោ​កថា​ពេលនេះ​មិនទាន់​អាច​បញ្ជាក់​លម្អិត​អំពី​ចម្ងាយ​របស់​មី​ស៊ី​ល​នេះ​បានឡើយ​៕

 

តៃវ៉ាន់ ចាប់ផ្តើម​ផលិត​មី​ស៊ី​ល​ច្រើន​ប្រភេទ ត្រៀម​ទប់ទល់​ចិន​
តៃវ៉ាន់ ចាប់ផ្តើម​ផលិត​មី​ស៊ី​ល​ច្រើន​ប្រភេទ ត្រៀម​ទប់ទល់​ចិន​

PLB Banner on article detail