តារាចម្រៀង សុគន្ធ នីសា បានប្រកាសថាខ្លួន មានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ បន្ទាប់ពីចេញលទ្ធផលតេស្តរួចមក។ ការប្រកាសនេះ គឺបន្ទាប់ពីតារាចម្រៀងប្រុសស្រី ពិធីការិនី និងបុគ្គលិកប្រុសស្រី នៅក្នុងទូរទស្សន៍ និងផលិតកម្មហង្សមាស មួយចំនួនបានឆ្លងជំងឺកូវីដ១៩នេះ។
ដោយឡែកនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ មុននេះបន្តិច អ្នកនាង បានប្រកាសថាខ្លួនបានជាសះស្បើយពីជំងឺនេះហើយ នេះបើតាមគណនេយ្យហ្វេសបុករបស់អ្នកនាង បានឲ្យដឹងបែបនេះថា ៖ ថ្ងៃនេះខ្ញុំបាន ជាហើយ គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហេីយ តែក៏ត្រូវបន្តការ ឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន 14 ថ្ងៃបន្ថែមទៀតដែរ ខ្ញុំនឹង គោរពតាមគោលការណ៍នេះ ដើម្បីសុវត្ថិភាព ក្រុមគ្រួសារខ្ញុំ ។