វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ Sinovac ចំនួន ១,៥​លាន​ដូ​ស បាន​មកដល់​ភ្នំពេញ​ហើយ​

ថ្ងៃសុក្រ 26 មីនា 2021, 11:16

​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Sinovac ចំនួន ១,៥ លាន​ដូ​ស ត្រូវបាន​ដឹក​តាម​យន្តហោះ មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ នៅ​ម៉ោង ១០ និង ១៥​នាទី​ព្រឹក ថ្ងៃទី​២៦ ខែមីនា នេះ​។ វ៉ាក់សាំង​ថ្មី​ទាំងនេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ទិញ​ពី​ប្រទេស​ចិន​។​

 

​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា ឯកឧត្តម វ៉ាង វិ​ន​ធាន និង​ឯកឧត្តម វ​ង្សី វិសុទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​លេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា​នេះ​។​

 

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ ១៥​លាន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង Sinovac ចំនួន ១,៥​លាន​ដូ​ស​នេះ​។ ក្នុង ១​ដូ​ស ថ្លៃ ១០​ដុល្លារ​។​

 

​លោកជំទាវ ក៏បាន​បន្ថែមថា រាជរដ្ឋាភិបាល គ្រោង​នឹង​ទិញ​វ៉ាក់សាំង Sinovac ចំនួន ៤​លាន​ដូ​ស បន្ថែមទៀត​៕

វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ Sinovac ចំនួន ១,៥​លាន​ដូ​ស បាន​មកដល់​ភ្នំពេញ​ហើយ​

PLB Banner on article detail