សកម្មភាព​កាត់​ក្រី និង​ដកហូត​ដើមឈើ​ហានិភ័យ​ខ្ពស់​នៅ​ភ្នំ​បាខែង​

ថ្ងៃព្រហស្បតិ៍ 25 មីនា 2021, 11:38

​ក្រុម​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន រួម​ម​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ និង​កំពុង​អនុវត្ត​វិធានការ​បន្ទាន់​ចំពោះ​ដើមឈើ​ចំនួន​២៥​ដើម​ដែលមាន​ហានិភ័យ​ខ្ពស់ ដើម្បី​ធានា​សុ​វត្តិភាព​ជូន​ភ្ញៀវទេសចរ ជៀសវាង​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត និង​បង្ក​លក្ខ​ណះ​ងាយស្រួល​សម្រាប់​ការ​ទស្សនា​ទេសភាព​ជុំវិញ​ភ្នំ​បាខែង​។​

 

​ដើមឈើ​ងាប់​ដែល​បាន​កាត់​ដកហូត​រួមមាន ដើម​បំ​ពីង​រាជ​១​ដើម ផ្ញៀវ​១​ដើម ព្រីង​១០០​ស្រទាប់​១​ដើម ល្ងៀង​៣​ដើម រកា​១​ដើម ចំបក់​១​ដើម សិរមាន់​១​ដើម ជន្លូស​២​ដើម ក្រឡាញ់​១​ដើម និង​ឈើទាល​១​ដើម ដែល​ស្ថានភាព​ដើមឈើ​ងាប់​ទាំងនោះ ដុះ​ជាប់​ផ្លូវ​ដើរ​ឡើងលើ​ភ្នំ និង​ដុះ​ក្បែរ​ប្រាសាទ​។ ចំណែកឯ​ដើមឈើ​ដែល​បាន​កាត់​ក្រី​មែក​រួមមាន ដើម​ល្ងៀង​៦​ដើម ស្នួល​៣​ដើម ក្រឡាញ់​១​ដើម និង​ដើម​យាង​២​ដើម មាន​មែក​សាខា​ច្រើន ដុះ​បាំង​ទេសភាព​សម្រាប់​ការ​ទស្សនា​ពីលើ​ភ្នំ​បាខែង​ទៅ​បារាយណ៍​ខាងលិច និង​ទៅ​ប្រាសាទអង្គរវត្ត​៕ ដោយ តាំង ហូ​

សកម្មភាព​កាត់​ក្រី និង​ដកហូត​ដើមឈើ​ហានិភ័យ​ខ្ពស់​នៅ​ភ្នំ​បាខែង​
សកម្មភាព​កាត់​ក្រី និង​ដកហូត​ដើមឈើ​ហានិភ័យ​ខ្ពស់​នៅ​ភ្នំ​បាខែង​
សកម្មភាព​កាត់​ក្រី និង​ដកហូត​ដើមឈើ​ហានិភ័យ​ខ្ពស់​នៅ​ភ្នំ​បាខែង​
សកម្មភាព​កាត់​ក្រី និង​ដកហូត​ដើមឈើ​ហានិភ័យ​ខ្ពស់​នៅ​ភ្នំ​បាខែង​
សកម្មភាព​កាត់​ក្រី និង​ដកហូត​ដើមឈើ​ហានិភ័យ​ខ្ពស់​នៅ​ភ្នំ​បាខែង​
សកម្មភាព​កាត់​ក្រី និង​ដកហូត​ដើមឈើ​ហានិភ័យ​ខ្ពស់​នៅ​ភ្នំ​បាខែង​
សកម្មភាព​កាត់​ក្រី និង​ដកហូត​ដើមឈើ​ហានិភ័យ​ខ្ពស់​នៅ​ភ្នំ​បាខែង​

PLB Banner on article detail