អ្នកជំងឺ​២​នាក់​ទៀតហើយ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩

ថ្ងៃព្រហស្បតិ៍ 25 មីនា 2021, 9:34

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​មាន​អ្នកជំងឺ​២​នាក់​ទៀតហើយ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ ដោយ​ម្នាក់​ជនជាតិខ្មែរ និង​ម្នាក់​ជនជាតិ​ចិន នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​។​

 

​អ្នកស្លាប់​ទី​១៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោ​ធិ័​សែន​ជ័យ (​ជិត​ផ្សារ​សាមគ្គី​) ជា​ពិធីករ Freeland តាម​រោងការ និង​ធ្លាប់​ធ្វើការ​ជាមួយ​តារា​កំប្លែង សេង ចិន្តា (​ហៅ​ក្អី​ត​) និង​មាន​ស្រុកកំណើត​នៅ​ភូមិ​កណ្តាល ឃុំ​មានជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ជំងឺ​ធាត់​កំរិត​១ និង​លើសឈាម​, ក្រុមគ្រូពេទ្យ​រកឃើញ​មាន​រលាក​សួត​ធ្ងន់ធ្ងរ​ទាំងសងខាង និង​មាន​ខ្សោយ​សួត​ខ្លាំង​។ តេស្ត​ឃើញ​ជំងឺ​កូ​វីដ​១៩​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ អ្នកជំងឺ​បាន​ស្លាប់​នៅវេលា​ម៉ោង ៧៖៣៥​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ ដោយ​ខ្សោយ​សួត​ធ្ងន់ធ្ងរ​ខ្លាំង រលាក​សួត​សង​ខ្លាំង​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​មេរោគ​កូ​វីដ​១៩​វាយលុក​។​

 

​អ្នកស្លាប់​ទី​២៖ ឈ្មោះ Wu Jiannan ជនជាតិ​ចិន ភេទ​ប្រុស ៤៣​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។ រកឃើញ​ជំងឺ​កូ​វីដ​១៩​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​។ ក្រុមគ្រូពេទ្យ​រកឃើញ​អ្នកជំងឺ​មាន​រលាក​សួត​ធ្ងន់ធ្ងរ​ខ្លាំង​ទាំងសងខាង និង​ខ្សោយ​សួត​ខ្លាំង​រហូតដល់​ប្រើ​ម៉ាស៊ីន​ជំនួយ​។ អ្នកជំងឺ​បាន​ស្លាប់​នៅវេលា​ម៉ោង​៧៖៤៥​នាទី ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​។ ដោយ​ខ្សោយ​សួត​ធ្ងន់ធ្ងរ​ខ្លាំង រលាក​សួត​សង​ខ្លាំង​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​មេរោគ​កូ​វីដ​១៩​វាយលុក​។​

 

​សូមជម្រាបថា រហូតដល់​មកដល់ពេលនេះ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៧​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វីដ​១៩

 

* ទី​១៖ បុរស​ជនជាតិខ្មែរ អាយុ​៥០​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​។​

* ទី​២៖ ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ងឿ​ន សុថា​នី អាយុ​៦២​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ (​ភរិយា លោក ហួរ ឡា​វី​)

* ទី​៣៖ បុរស​ជនជាតិខ្មែរ ឈ្មោះ គឹម ឃី​ស៊ុន អាយុ​៤៦​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​។​

* ទី​៤៖ បុរស​ជនជាតិខ្មែរ អាយុ​៧៥​ឆ្នាំ ឈ្មោះ ស្តើង ជា បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១​។​

* ទី​៥៖ ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ អ៉ិ​ន ម៉ា​នី​តា ភេទ​ស្រី អាយុ​៦២​ឆ្នាំ (​ជា​ម្តាយ​តារា​កំប្លែង​ស្រី​ពី​ន​) រស់នៅ​ក្រោយ​ផ្សារ​សឡា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

* ទី​៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​កណ្តាល ឃុំ​មានជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

* ទី​៧៖ ឈ្មោះ Wu Jiannan ជនជាតិ​ចិន ភេទ​ប្រុស ៤៣​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ នៅ​ស្រុក​

អ្នកជំងឺ​២​នាក់​ទៀតហើយ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម