សម្ដេច​តេ​ជោ អរគុណ​ជនរួមជាតិ​កម្ពុជា ក្នុង​គ្រា​ប្រទេស​យើង​ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់​

ថ្ងៃពុធ 24 មីនា 2021, 11:45

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អរគុណ​ជនរួមជាតិ ដែល​បាន​ធ្វើតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩​។ ក្នុងនោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បន្ត​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ថា កុំ​ចេញ​ក្រៅ​ផ្ទះ​ប្រសិនបើ​គ្មាន​ការចាំបាច់​។​

 

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​នេះ​ថា «​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​ធ្វើតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ និង​អរគុណ​ចំពោះ​ការយោគយល់រ​បស់បង​ប្អូន ក្នុងពេលដែល​ប្រទេសជាតិ​យើង កំពុងស្ថិត​ក្នុងស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់​»​។​

 

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​បន្តថា «​ដោយសារ​ពេលនេះ​ជំងឺ​កូ​វីដ​-១៩ កំពុង​វាយលុក​ក្នុង​សហគម សូម​បងប្អូន​កុំ​ចេញ​ក្រៅ​ផ្ទះ​ប្រសិនបើ​គ្មាន​ការចាំបាច់​។ ត្រូវតែ​ពាក់​ម៉ាស​ដាច់ខាត និង​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​, ចិ​ល​, ឬ​ទឹក​អាកុល​។ ប្រសិនបើ​ចាំបាច់​ត្រូវ​ជួប​មនុស្ស​នៅ​ខាងក្រៅ ត្រូវ​រក្សា​គម្លាត​អោយ​ឆ្ងាយ​ពីគ្នា​យ៉ាងហោចណាស់ ១​ម៉ែត្រ​កន្លះ​។ ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​គឺត្រូវធ្វើ​អោយបាន​ត្រឹមត្រូវ​ហ្មត់ចត់​បំផុត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​»​។​

 

​ជាមួយគ្នានេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​បងប្អូន​ជនរួមជាតិ ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​-១៩ ហើយ​សូម​បន្ត​អនុវត្តន៍​តាម​វិធានការ ៣​ការពារ និង ៣​កុំអោយ​បាន​ត្រឹមត្រូវ​ខ្ជាប់ខ្ជួន​៕

សម្ដេច​តេ​ជោ អរគុណ​ជនរួមជាតិ​កម្ពុជា ក្នុង​គ្រា​ប្រទេស​យើង​ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់​
សម្ដេច​តេ​ជោ អរគុណ​ជនរួមជាតិ​កម្ពុជា ក្នុង​គ្រា​ប្រទេស​យើង​ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់​

PLB Banner on article detail

អត្ថបទពេញនិយម