ថ្ងៃនេះ​ខេត្តសៀមរាប មិនមាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ទេ

ថ្ងៃពុធ 24 មីនា 2021, 11:9

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹងថា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​២៩​នាក់ ក្នុងនោះ​ករណី​ឆ្លង​ក្នុង​សហគមន៍ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ចំនួន​២៧​នាក់ និង ចំនួន​២​នាក់​ផ្សេងទៀត​ជា​ករណី​នាំចូល ប៉ុន្តែ​មាន​អ្នកជំងឺ​ចំនួន​៣៤​នាក់​បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ។​

 

​ក្នុង​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​នេះ គឺ​ពុំមាន​អ្នករស់នៅ​ក្នុង​ខេត្តសៀមរាប​នោះទេ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» សម្រាប់​ខេត្តសៀមរាប មាន​ចំនួន​០៥​នាក់​រួចមកហើយ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​០២​នាក់ និង កុមារ​ចំនួន ០១ នាក់ ហើយ​ក្នុងចំណោម​០៥​នាក់​នេះ មាន​ម្នាក់​ជា​ស្ត្រី មាន​ទីលំនៅ​ក្នុងស្រុក​ពួក និង ចំនួន​០៤​ផ្សេងទៀត មាន​ទីលំនៅ​ក្នុង​ក្រុង​សៀមរាប ។​

 

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៤​ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១.៨១៧​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ១.០៣៣​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៧៧​នាក់ និង អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ ចំនួន​០៥​នាក់ ៕ ដោយ តាំង ហូ​

ថ្ងៃនេះ​ខេត្តសៀមរាប មិនមាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ទេ

PLB Banner on article detail

អត្ថបទពេញនិយម