អ្នក​មិន​ពាក់​ម៉ាស ប្រឈម​ពិន័យ​ពី​២០​ម៉ឺន ទៅ​១​លាន​រៀល​

ថ្ងៃពុធ 24 មីនា 2021, 8:38

​ក្រសួងសុខាភិបាល ប្រកាសថា ការផាកពិន័យ​លើ​អ្នក​មិន​ពាក់​ម៉ាស់ ត្រូវបាន​ចាប់ផ្តើម​អនុវត្តន៍ ពីថ្ងៃ​ចុះហត្ថលេខា​ទី​២៣​មីនា​នេះ​ទៅហើយ តាមច្បាប់​បុគ្គល​ណា​មិន​ពាក់​ម៉ាស​តាម​ទីសាធារណៈ ឬ​កន្លែង​ជុំគ្នា​ច្រើន និង​មិន​រក្សា​គម្លាត​សង្គម នឹងត្រូវ​ផាកពិន័យ​ប្រាក់ ពី​២០​ម៉ឺន​ទៅ​១​លាន​រៀល​។​

 

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង បាន​ចុះហត្ថលេខា​លើ​ប្រកាស​ចំនួន​៧​ទំព័រ ស្តីពី​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​។ ប្រកាស​នេះ​មាន​៧​ជំពូក ជំពូក​ទី​១​បទ​ប្បញ្ញត្តិ​ទូទៅ ជំពូក​ទី​២​បុគ្គល​ដែលមាន​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ជំពូក​ទី​៣ ទីកន្លែង​ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សង្គម ជំពូក​ទី​៤ ទីតាំង​ភូមិសាស្ត្រ​ត្រូវ​ពាក់​ម៉ាស់ ជំពូក​ទី​៥ ការអនុវត្ត​ទោស​ប្ប​ញ្ញ​តិ្ត ជំពូក​ទី​៦ ការអនុវត្តន៍​ដូចគ្នា​ចំពោះ​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់ និង​ជំពូក​ទី​៧ អវសាន​ប្បញ្ញត្តិ​៕

អ្នក​មិន​ពាក់​ម៉ាស ប្រឈម​ពិន័យ​ពី​២០​ម៉ឺន ទៅ​១​លាន​រៀល​
អ្នក​មិន​ពាក់​ម៉ាស ប្រឈម​ពិន័យ​ពី​២០​ម៉ឺន ទៅ​១​លាន​រៀល​
អ្នក​មិន​ពាក់​ម៉ាស ប្រឈម​ពិន័យ​ពី​២០​ម៉ឺន ទៅ​១​លាន​រៀល​
អ្នក​មិន​ពាក់​ម៉ាស ប្រឈម​ពិន័យ​ពី​២០​ម៉ឺន ទៅ​១​លាន​រៀល​
អ្នក​មិន​ពាក់​ម៉ាស ប្រឈម​ពិន័យ​ពី​២០​ម៉ឺន ទៅ​១​លាន​រៀល​
អ្នក​មិន​ពាក់​ម៉ាស ប្រឈម​ពិន័យ​ពី​២០​ម៉ឺន ទៅ​១​លាន​រៀល​
អ្នក​មិន​ពាក់​ម៉ាស ប្រឈម​ពិន័យ​ពី​២០​ម៉ឺន ទៅ​១​លាន​រៀល​

PLB Banner on article detail