ប្រឡាយ​មេ​ទួល​ពង្រ​ដំណើរការ​ស្តារ​បាន​៧០% អាច​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ខាងមុខ​

ថ្ងៃច័ន្ទ 22 មីនា 2021, 8:47

​រាជធានី​ភ្នំពេញ​៖ លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ដោយមាន​ការណែនាំ​និង​ចង្អុលបង្ហាញ​របស់​ឯក​ឧ​ត្ត​ម ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ​

 

​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានដាក់​គ្រឿងចក្រ​កាយ​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​១​ដែលមាន​ទំហំ​៨ ម៉ែត្រ និង​ជម្រៅ​២​ម៉ែត្រ មាន​ប្រវែង​៦០០០​ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៣​ដល់​ប្រឡាយ​ព្រែក​ហារ ដោយមាន​ការសហការ​ពី​មន្ទីរ​ធនធានទឹក​និង​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ជា​លទ្ធផល​ស្តារ​បាន​៧០% ។​

 

​លោក​បន្តថា ប្រឡាយ​នេះ​មាន​តួនាទី​បង្ហូរទឹក រំដោះ​ទឹក​ជន​ន់​ពី​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ទៅកាន់​បឹង​ជើ​ង​ឯក​ និង​បន្ត​ហូរ​ទៅកាន់​ស្ទឹង​ជ្រៅ​នៅពេល​គម្រោងការ​នេះ​បញ្ចប់​អាច​កាត់បន្ថយ​ទឹកជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ខាងមុខនេះ​បាន​មួយកំរិត​ធំ​៕​ ក្រសួងព័ត៌មាន

 

ប្រឡាយ​មេ​ទួល​ពង្រ​ដំណើរការ​ស្តារ​បាន​៧០% អាច​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ខាងមុខ​
ប្រឡាយ​មេ​ទួល​ពង្រ​ដំណើរការ​ស្តារ​បាន​៧០% អាច​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ខាងមុខ​
ប្រឡាយ​មេ​ទួល​ពង្រ​ដំណើរការ​ស្តារ​បាន​៧០% អាច​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ខាងមុខ​
ប្រឡាយ​មេ​ទួល​ពង្រ​ដំណើរការ​ស្តារ​បាន​៧០% អាច​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ខាងមុខ​
ប្រឡាយ​មេ​ទួល​ពង្រ​ដំណើរការ​ស្តារ​បាន​៧០% អាច​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ខាងមុខ​
ប្រឡាយ​មេ​ទួល​ពង្រ​ដំណើរការ​ស្តារ​បាន​៧០% អាច​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ខាងមុខ​

PLB Banner on article detail

អត្ថបទពេញនិយម