រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ចោទប្រកាន់​លោកស្រី អោ​ង សាន ស៊ូ​ជី ពីបទ​ពុករលួយ​

ថ្ងៃសុក្រ 19 មីនា 2021, 10:57

​មី​យ៉ាន់​ម៉ា​៖ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​បាន​ចោទប្រកាន់​លើ​លោកស្រី អោ​ង សាន ស៊ូ​ជី បន្ថែមទៀត​ពីបទ​ពុករលួយ ខណៈ​មេធាវី​លោកស្រី ស៊ូ​ជី និយាយថា ការចោទប្រកាន់​ទាំងនោះ​សុទ្ធតែ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយ​ស្ថិតក្នុង​គោលដៅ​ធ្វើ​ឲ្យ​លោកស្រី​គ្មាន​ថ្ងៃ​អាច​វិល​ទៅធ្វើ​នយោបាយ​វិញ​បាន ។​

 

​កាលពី​យប់​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​យោធា​មី​យ៉ាន់​ម៉ា​បាន​ផ្សាយ​វីដេអូ​មួយ​បង្ហាញ​ពី​អ្នកជំនួញ​មី​យ៉ាន់​ម៉ា​ម្នាក់​ឆ្លើយ​សារភាពថា ធ្លាប់បាន​សូកប៉ាន់​លោកស្រី ស៊ូ​ជី ជា​ទឹកប្រាក់​សរុប​៥៥​ម៉ឺន​ដុល្លារ ហើយ​អាជ្ញាធរ​កំពុងតែ​ត្រៀម ចោទប្រកាន់​លោកស្រី​បន្ថែមទៀត យោងទៅតាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ ។ កន្លងទៅ​យោធា​មី​យ៉ាន់​ម៉ា​ក៏បាន​ចោទប្រកាន់​លោកស្រី​ពីបទ​ពុករលួយ​ប៉ុន្មាន​ករណី​ផ្សេងទៀត​ផងដែរ គឺ​ការទទួល​យកលុយ​ប្រមាណ​៦០​ម៉ឺន​ដុល្លារ និង​មាស​ជាង​១០​គីឡូក្រាម ។​

 

​ពាក់ព័ន្ធ​ការចោទប្រកាន់​ទាំងអស់នេះ​មកលើ​លោកស្រី ស៊ូ​ជី មេធាវី​លោកស្រី​គឺ​លោក ឃី​ន ម៉​ង​ហ្សរ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការចោទប្រកាន់​ទាំងឡាយ​សុទ្ធតែ​ត្រូវបាន​ធ្វើឡើង ដោយ​ពុំមាន​មូលដ្ឋាន​ច្បាស់លាស់​ទាំងអស់ តែ​អាចមាន​លទ្ធភាព​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​លោកស្រី ហើយ​មិនអាច​ឲ្យ​លោកស្រី​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​តទៅទៀតបាន ៕ ប្រភព​៖ CNA​

រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ចោទប្រកាន់​លោកស្រី អោ​ង សាន ស៊ូ​ជី ពីបទ​ពុករលួយ​
រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ចោទប្រកាន់​លោកស្រី អោ​ង សាន ស៊ូ​ជី ពីបទ​ពុករលួយ​
រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ចោទប្រកាន់​លោកស្រី អោ​ង សាន ស៊ូ​ជី ពីបទ​ពុករលួយ​

PLB Banner on article detail

អត្ថបទពេញនិយម