កសិករ​ស្រុក​ឯក​ភ្នំ រីករាយ​នឹង​កំណើន​ទិន្នផល​កសិកម្ម គាំទ្រ​ដោយ​កម្មវិធី ASPIRE

ថ្ងៃសុក្រ 19 មីនា 2021, 10:55

​ខេត្តបាត់ដំបង​៖ មន្ត្រី​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន ព្រមទាំង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ចុះ​ពិនិត្យ​និង​តាមដាន​អំពី​ស្ថានភាព​កសិករ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ក្នុង​និង​ក្រៅ​ផ្ទះ​សំណាញ់ នៅក្នុង​បណ្តុំ​អាជីវកម្ម​បន្លែ ដែល​បង្កើត​និង​គាំទ្រ​ដោយ​កម្មវិធី ASPIRE នៃ​មន្ទីរ​មន្ទី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង​។​

 

​ក្រុមការងារ​បាន​ជួប​ជាមួយ​កសិករ​មួយចំនួន​ដូចខាងក្រោម​៖

 

​កសិករ​ឈ្មោះ សឿត សុជា រស់នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង ស្រុក​ឯក​ភ្នំ កំពុង​ដាំ​ស្ពៃ​ផ្កា​ខៀវ ក្រ​ញ៉ា​ញ់ ឆៃ​ស៊ីន កំពង់​ប្រមូល​ផល​បណ្តើរៗ មាន​ប្រមាណ ១​តោ​-១,៥​តោន ជា​បន្លែ​សុវត្ថិភាព ។​

កសិករ​ឈ្មោះ កសិករ សឿត គឿន រស់នៅ​ភូមិ​ហាល​សួង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ កំពុង​ដាំ​ស្ពៃ​ផ្កា​ខៀវ ក្រ​ញ៉ា​ញ់ ឆៃ​ស៊ីន កំពង់​ប្រមូល​ផល​បណ្តើរៗ មាន​ប្រមាណ ១​តោ​-១,៥​តោន ជា​បន្លែ​សុវត្ថិភាព និង​ប្រមូល​ផល​នៅ​ចុងខែ​មិនា និង​ដើមខែ​មេសា​នេះ​។​

 

​កសិករ​ឈ្មោះ ឌិន ចន្ទី ជា​កសិករ​ទទួលបាន​វិញ្ញាបនបត្រ​ការអនុវត្តន៍​កសិកម្ម​ល្អ (GAP) រស់នៅ​ភូមិ​សំរោង​ស្នោ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ បាន​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ដូចជា ស្ពៃ​ផ្កា​លឿង ខាត់ណា​ដើម ស្ពៃ​ហៃ​ស៊ីម និង​ប្រមូល​ផល​នៅ​ចុងខែ​មិនា និង​ដើមខែ​មេសា​នេះ ផលិតផល​គាត់​ប្រមាណ ១,៥​តោន​-២​តោន​។​

 

​កសិករ​ឈ្មោះ លូត សា​មេ​ត ភូមិ​រហាល​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ កំពង់​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ស្ពៃក្រញាញ់ ស្ពៃ​ផ្កា​លឿង គាត់​នឹង​ប្រមូល​ផល​នៅ​ខែមេសា ខាងមុខនេះ ផល​បន្លែ​គាត់​ប្រមាណ ៥០០-១០០០​គ​ក្រ ជា​បន្លែ​ក្នុងផ្ទះ​សំណាញ់ (​សុវត្ថិភាព​)​។​

កសិករ​ស្រុក​ឯក​ភ្នំ រីករាយ​នឹង​កំណើន​ទិន្នផល​កសិកម្ម គាំទ្រ​ដោយ​កម្មវិធី ASPIRE
កសិករ​ស្រុក​ឯក​ភ្នំ រីករាយ​នឹង​កំណើន​ទិន្នផល​កសិកម្ម គាំទ្រ​ដោយ​កម្មវិធី ASPIRE
កសិករ​ស្រុក​ឯក​ភ្នំ រីករាយ​នឹង​កំណើន​ទិន្នផល​កសិកម្ម គាំទ្រ​ដោយ​កម្មវិធី ASPIRE
កសិករ​ស្រុក​ឯក​ភ្នំ រីករាយ​នឹង​កំណើន​ទិន្នផល​កសិកម្ម គាំទ្រ​ដោយ​កម្មវិធី ASPIRE
កសិករ​ស្រុក​ឯក​ភ្នំ រីករាយ​នឹង​កំណើន​ទិន្នផល​កសិកម្ម គាំទ្រ​ដោយ​កម្មវិធី ASPIRE
កសិករ​ស្រុក​ឯក​ភ្នំ រីករាយ​នឹង​កំណើន​ទិន្នផល​កសិកម្ម គាំទ្រ​ដោយ​កម្មវិធី ASPIRE
កសិករ​ស្រុក​ឯក​ភ្នំ រីករាយ​នឹង​កំណើន​ទិន្នផល​កសិកម្ម គាំទ្រ​ដោយ​កម្មវិធី ASPIRE
កសិករ​ស្រុក​ឯក​ភ្នំ រីករាយ​នឹង​កំណើន​ទិន្នផល​កសិកម្ម គាំទ្រ​ដោយ​កម្មវិធី ASPIRE
កសិករ​ស្រុក​ឯក​ភ្នំ រីករាយ​នឹង​កំណើន​ទិន្នផល​កសិកម្ម គាំទ្រ​ដោយ​កម្មវិធី ASPIRE

PLB Banner on article detail

អត្ថបទពេញនិយម