អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ

ថ្ងៃសុក្រ 19 មីនា 2021, 8:44

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន ពិសេស​មេភូមិ បាន​រាយការណ៍​ថា មាន​ប្រជា​ពល រដ្ឋ​មួយចំនួន ដែល​ទើបតែ​ចូល​មកពី​តាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្តកណ្តាល និង រាជធានី​ភ្នំពេញ​ជាដើម ខណ​:​ដែល​នៅ​ទីនោះ​កំពុងមាន​ករណី​ផ្ទុះឡើង នៃ​ជម្ងឺ​កូ​វីដ​-១៩ គួរឱ្យ​ព្រួយបារម្ភ ។ ទើប​អាជ្ញាធរខេត្ត​ប៉ៃលិន បាន​ណែនាំ​ឱ្យ​ពួកគាត់ ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ​មួយរយ​:​ពេល​សិន (១៤​ថ្ងៃ​) គឺ​នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ ដើម្បី​រក្សា​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ។ ពេល​ពួកគាត់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក មិនអាច​ចេញទៅ​ប្រកបមុខរបរ​បាន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​ឱ្យ​ក្រុមការងារ ចុះទៅ​សួរសុខទុក្ខ និង ផ្តល់​ស្បៀងអាហារ​តែម្តង ។

 

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ លោក សៀ សុខុម អភិបាលរង​ស្រុក​សាលា​ក្រៅ និង ជា​អនុប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត ក្នុងនាម​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន លោក​បាន​ដឹកនាំ​ក្រុមការងារ​ស​.​ស​.​យ​.​ក​មូលដ្ឋាន នាំយក​ស្បៀ ង ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្កា​ឡី​ស័ក​ក្នុងផ្ទះ​តាម​ភូមិ​នានា ចំនួន​០៦​គ្រួសារ ។

 

​ក្នុង​កិច្ច​ចុះសួរសុខទុក្ខ និង ផ្តល់​ស្បៀង​ដល់​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ លោក សៀ សុខុម អភិបាលរង​ស្រុក និង​ជា​អនុប្រធាន ស​.​ស​.​យ​.​ក​ខេត្ត បាន​មានប្រសាសន៍​ឱ្យដឹងថា ៖ បន្ទាប់ពី​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង​ជា​ប្រ ធា​នស​.​ស​.​យ​.​ក​ខេត្ត  លោក​បាន​ដឹ​ន​នាំ​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក មូលដ្ឋាន​ឃុំ​សាលា​ក្រៅ ឃុំ​ស្ទឹងត្រង់ និង​ឃុំ​អូរអណ្តូង ចុះសួរសុខទុក្ខ និង ផ្តល់​ស្បៀង​ជា​គ្រឿង​ឧបភោគបរិភោគ ដល់​ប្រជាពលរដ្ឋ​ចំនួន​០៦​គ្រួសារ​ខាងលើ ។

 

លោក​បន្តទៀតថា ក្នុងនោះ​នៅ​ឃុំ​ស្ទឹងត្រង់​ចំនួន​០២​គ្រួសារ ឃុំ​អូរអណ្តូង​០៣​គ្រួសារ និង​ឃុំ​សាលា​ក្រៅ​0១​គ្រួសារ​ផងដែរ ។

 

​ទន្ទឹមនឹង​ការផ្តល់​ស្បៀង​នោះដែរ ក្រុមការងារ ក៏បាន​ឆ្លៀតឱកាស​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​កាន់តែច្បាស់ និង​អនុវត្ត ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ (០៣​ការពារ និង​០៣​កុំ​) របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តាម​ការណែនាំ​របស់​ក្រ សួង​សុខាភិបាល ដើម្បី​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-19 ។

 

លោក​បន្ថែមទៀតថា នេះ​ជា​ទឹកចិត្ត​របស់លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក ដែល​តែងតែ​យកចិត្តទុកដាក់ ដល់​បងប្អូន​ប្រជាបលរដ្ឋ ព្រោះនេះ​គឺជា​ទឹកចិត្ត​ខ្មែរ​ស្រឡាញ់​ខ្មែរ ជួយ​គ្នា​ក្នុង​គ្រា​លំបាក ហើយ​យើង​នឹង​អត់ធ្មត់​ជាមួយគ្នា​បន្តទៀត ។

 

លើសពីនេះ មិន​ត្រូវឱ្យ​ប្រជាពលរដ្ឋ ដែល​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ដើរហើរ​ចេញពី​ក្រៅ​ខ្សែ ដែល​ក្រុមការងារ​បាន​ហ៊ុ​ព័ទ្ធជុំវិញ​ផ្ទះ ដោយ​គ្មាន​ការអនុញ្ញាត​នោះឡើយ ។ លោក​ក៏បាន​ណែនាំ​ម្តង​ហើយ​ម្តង​ទៀតថា បើសិនជា​ស្រឡាញ់​ខ្លួនឯង ស្រឡាញ់​ក្រុមគ្រួសារ និង​ស្រឡាញ់​សង្គមជាតិ នោះ​ត្រូវតែ​ចូលរួម​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​មូលដ្ឋាន ហើយ​បើសិនជា​នៅតែ​រឹង​ចចេស រហូតដល់​មានការ​ឆ្លង​ជម្ងឺ​ក្នុង​សហគមន៍ អ្នក​ដែល​ត្រូវ​ប្រព្រឹត្ត ត្រូវ​ទទួលរង​ការពិន័យ និង​ដាក់​ទោសទណ្ឌ​ថែមទៀត​ផងដែរ ។

 

​សូមបញ្ជាក់ថា ៖ ស្បៀងអាហារ ដែល​ក្រុមការងារ​ចុះ​ចែកជូន​ដល់​គ្រួសារ​ធ្វើ​ច​ក្តា​ឡី​ស័ក​នី មួយៗ ទទួលបាន ៖ អង្ករ​២៥​គីឡូក្រាម​,​មី​០១​កេះ​,​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​, អំបិល​,​ប៊ីចេង​,​ស្ករស ,​ទឹក​សុទ្ធ និង​ត្រីខ​ផងដែរ ៕​

អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ
អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ
អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ
អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ
អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ
អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ
អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ
អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ
អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ

PLB Banner on article detail

អត្ថបទពេញនិយម