ឃាត់ខ្លួនជនសង្ស័យ០៦នាក់ក្នុងចំណោម ប័ក្សពួកសរុប១៥ ក្រោយកាប់បំផ្លាញម៉ូតូអស់ជាច្រើនគ្រឿង

ថ្ងៃសុក្រ 19 មីនា 2021, 8:39

ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ក្នុងចំណោមប័ក្សពួកគ្នា១៥នាក់ក្រោយប្រើហឹង្សាដោយចេតនាមានស្ថានទំងន់ទោស(កាប់បំផ្លាញម៉ូតូ)អស់ជាច្រើនគ្រឿង។

លោកវរសេនីយ៍ឯក  ស៊ុន  សុវណ្ណ  អធិការនគរបាលស្រុកសង្កែបានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យក្នុងអំពើបង្កហឹង្សាខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទី
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចលើផ្លូវហាយវេ ស្ថិត ក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដ បាត់ដំបង ក្រោមការយកចិត្តទុកដាក់បញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបាន ការសម្របសម្រួលលេីនីតិវិធី ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា  ព្រះរាជអាជ្ញាអមសាលាដំបូងផងដែរ។ 

ជនសង្ស័យទាំង០៦នាក់ត្រូវបានឃាត់ខ្លួន
១,ឈ្មោះ យ៉ែម ឥស្សនៈ ភេទប្រុស អាយុ១៥ឆ្នាំ
២,ឈ្មោះ ញ៉ែម វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង 
៣,ឈ្មោះ ហម វរ៉ាណាន់ ភេទប្រុស អាយុ១៧ឆ្នាំ 
៤,ឈ្មោះ ឃឿន សុរិន ហៅ រីម ភេទប្រុស អាយុ១៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង 
៥,ឈ្មោះ សុខ ស៊ាងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ 
៦,ឈ្មោះ ឆាន ប៊ុនឈួយ ភេទប្រុស អាយុ១៧ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង។

លោកអធិការបានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង០៦ រួមជាមួយបក្សពួកសរុបចំនួន១៥នាក់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០ ២១ វេលាម៉ោង១៤និង២០នាទីនៅចំណុចបុរីត្នោតជួរ ស្ថិតក្នុងក្រុមទី១៦ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ពួកគេបានបង្កហឹង្សាដោយចេតនា ដោយយកកំបិតនិងពូថៅដេញកាប់ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូលើដងផ្លូវ តែដោយសារជនរងគ្រោះរត់គេចខ្លួនផុត នៅសល់តែម៉ូតូក៏ត្រូវក្រុមជនសង្ស័យកាប់បំផ្លាញខូចខាតចំនួន០៣គ្រឿង ក្រោយមកក៏បាននាំគ្នាគេចខ្លួនអស់។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសង្កែ ឱ្យចាត់វិធានការតាមច្បាប់ចំពោះមុខ សញ្ញានេះ  ភ្លាមនោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា និងឈានទៅធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ខាងលើតែម្តង ដោយនៅចំពោះមុខសមត្ថកិច្ចក្រុមយុវជនទាំង០៦នាក់ បានឆ្លើយសារភាពថា ពួគេមានគ្នាចំនួន១ ៥ នាក់ ប្រដាប់ដោយ ពូថៅ និងកាំបិត បានធ្វើសកម្មភាពដេញវាយទៅលើក្រុមយុវជនមួយក្រុមផ្សេងទៀតប៉ុន្តែដោយ សារ យុវជនទាំងនោះរត់គេចផុតបន្សល់តែម៉ូតូទើបក្រុមខ្លួនបានកាប់បំផ្លាញម៉ូតូទាំង០៣គ្រឿង នោះតែម្តង ដែលមូលហេតុកន្លងទៅពួកខ្លួននិងក្រុមខាងម្ចាស់ម៉ូតូធ្លាប់បានឌឺដងដាក់គ្នាតាមដងផ្លូវ  ទើបនៅថ្ងៃកើតហេតុក្រុមខ្លួនក៏ដោះស្រាយកំហឹងតាមបែបនេះតែ ម្តង។

ជនសង្ស័យទាំង០៦នាក់ក្រោយពីនាំខ្លួនសួរនាំរួច រហូតមកដល់ពេលនេះ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

 

ឃាត់ខ្លួនជនសង្ស័យ០៦នាក់ក្នុងចំណោម ប័ក្សពួកសរុប១៥ ក្រោយកាប់បំផ្លាញម៉ូតូអស់ជាច្រើនគ្រឿង
ឃាត់ខ្លួនជនសង្ស័យ០៦នាក់ក្នុងចំណោម ប័ក្សពួកសរុប១៥ ក្រោយកាប់បំផ្លាញម៉ូតូអស់ជាច្រើនគ្រឿង
ឃាត់ខ្លួនជនសង្ស័យ០៦នាក់ក្នុងចំណោម ប័ក្សពួកសរុប១៥ ក្រោយកាប់បំផ្លាញម៉ូតូអស់ជាច្រើនគ្រឿង
ឃាត់ខ្លួនជនសង្ស័យ០៦នាក់ក្នុងចំណោម ប័ក្សពួកសរុប១៥ ក្រោយកាប់បំផ្លាញម៉ូតូអស់ជាច្រើនគ្រឿង
ឃាត់ខ្លួនជនសង្ស័យ០៦នាក់ក្នុងចំណោម ប័ក្សពួកសរុប១៥ ក្រោយកាប់បំផ្លាញម៉ូតូអស់ជាច្រើនគ្រឿង
ឃាត់ខ្លួនជនសង្ស័យ០៦នាក់ក្នុងចំណោម ប័ក្សពួកសរុប១៥ ក្រោយកាប់បំផ្លាញម៉ូតូអស់ជាច្រើនគ្រឿង

PLB Banner on article detail

អត្ថបទពេញនិយម