AIREEN Juist Motul-Tech

ដំណាំស្វាយចន្ទីដល់ពេលប្រមូលផល ខណ:តម្លៃទីផ្សារមិនធ្លាក់ចុះ ទោះបីជាតម្លៃកសិផលដំណាំផ្សេងៗធ្លាក់ចុះខ្លាំងក៍ដោយ

ថ្ងៃព្រហស្បតិ៍ 18 មីនា 2021, 15:11

ប៉ៃលិន) ៖ កសិករម្នាក់ បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែតម្លៃទីផ្សារគ្រាប់ស្វាយចន្ទី នៅក្នុងចម្ការរបស់ខ្លួន លក់បានតម្លៃខ្ពស់ មិនធ្លាក់ថ្លៃដូចដំណាំផ្សេងៗ លុះដល់ពេលផ្លែទុំជ្រុះនៅក្រោមដើម កាន់តែច្រើនឡើងៗ ក៏ជួលកម្មករឱ្យដើររើសគ្រាប់ប្រមូលទុកហាលថ្ងៃ លក់ឱ្យឈ្មួញតែម្តង ។ 

  ជាក់ស្តែងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានបុរសចំណាស់ ម្នាក់ ឈ្មោះ អ៊ឹង វែង អាយុ៧១ឆ្នាំ រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានរៀបរាប់ឱ្យដឹងថា ៖ នៅលើដីចម្ការប្រមាណ៧០ហិកតា គាត់បានដាំដំណាំដូចជា ដើមស្វាយកែវរមៀត ដំណាំតាង៉ែន ហៅមៀនប៉ៃលិនចំនួន២០ហិកតា និងដំណាំស្វាយចន្ទីចំនួន៥០ហិកតា ។

 គាត់បន្តទៀតថា ទោះបីជានៅឆ្នាំ២០២១នេះ តម្លៃទីផ្សារស្វាយ និងតាង៉ែន មានការធ្លាក់ថ្លៃ ធ្វើឱ្យកសិករម្នាក់ៗ ត្អូញត្អែរក៏ដោយ ។ ប៉ុន្តែតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីររបស់គាត់ នៅតម្លៃថេរដដែល គឺឈ្មួញទិញ តម្លៃ៧០០០រៀល ទៅ៨០០០រៀល ក្នុង១គីឡូក្រាម ហើយបើសិនជាតម្លៃទីផ្សារធ្លាក់ចុះក៏ឈ្មួញទិញនៅត្រឹម១គីឡូក្រាម ៥៥០០រៀលដែរ ដោយជារៀងរាល់ឆ្នាំ គាត់តែងតែប្រមូលផល បានគ្រាប់ស្វាយចន្ទី ចាប់ពី១០ទៅ១២តោន លក់សរុបបានថវិកាប្រហែល២០,០០០ដុល្លារ ក្នុង១ឆ្នាំ ចំណាយសម្រាប់ថ្លៃពលកម្មរបស់កម្មករ គឺនៅសល់សម្រាប់ផ្គត់ផ្គង់ជីវភាព ។

 តែនៅឆ្នាំនេះ ផ្លែស្វាយចន្ទីរហាក់ដូចជាធ្លាក់ចុះបន្តិច ដោយសារអាកាសធាតុប្រែប្រួល ធ្វើឱ្យដំណាំស្វាយចន្ទីរបស់ខ្លួននៅឆ្នាំនេះ មានការប្រឈមនឹងមេរោគចៃស៊ីស្លឹក និងអត់សូវផ្លែច្រើនដូចឆ្នាំមុនៗ តែគាត់បានទិញថ្នាំកំចាត់សត្វល្អិតពីថៃ និងវៀតណាម ដើម្បីបាញ់កំចាត់សត្វល្អិតទាំងនោះ និងជំនួយឱ្យផ្លែផងដែរ ។ 

  លោកតាចំណាស់បានបញ្ជាក់ទៀតថា គាត់បានយកពូជស្វាយចន្ទី មកពីខេត្តកំពង់ចាម ជាស្រុកកំណើតរបស់ខ្លួន ដោយមានប្រភេទខុសៗ គ្នា ដើមស្វាយចន្ទីខ្លះផ្លែគ្រាប់ធំ ខ្លះទៀតផ្លែគ្រាប់តូច ។ ចំពោះការដាំវិញ គឺគាត់បានដាំចម្ងាយប្រវែង៨ម៉ែត្រពីគ្នា ដោយអស់រយ:ពេលជាង១០ឆ្នាំមកហើយ ក៏បានប្រមូលផល ក្រោយពីដាំបានត្រឹមតែរយ:ពេល៣ទៅ៤ឆ្នាំប៉ុណ្ណោះ ។ 

ម្យ៉ាងវិញទៀត គ្រាប់ស្វាយចន្ទីរបស់គាត់ មិនលក់ឱ្យឈ្មួញរាយរងនៅក្នុងខេត្តប៉ៃលិននេះទេ ដោយសារបងប្អូនរបស់គាត់ ជាអ្នករកស៊ីរបរនេះដែរ ក៏លើកយកទៅលក់ដូរនៅប្រទេសវៀតណាមផ្ទាល់តែម្តង ។ 

  គាត់បន្ថែមទៀតថា ពេលក្រុមកម្មករនាំគ្នាប្រមូលផលគ្រាប់ស្វាយចន្ទីរួច គាត់ក៏ដាក់ហាលថ្ងៃឱ្យស្ងួត ត្រឹមតែរយ:ពេល៣ទៅ៤ថ្ងៃ គឺច្រកការ៉ុងរក្សាទុកនៅក្នុងផ្ទះ ដើម្បីលើកថ្លឹងដាក់លើរថយន្តលក់បន្តតែម្តង ។

  គាត់ក៏សំណូមពរឱ្យខាងមន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ជួយរកទីផ្សារឱ្យដំណាំផ្សេងៗ មានហាងឆេងខ្ពស់ផងដែរ ព្រោះនៅក្នុងចម្ការរបស់គាត់ មានដាំដំណាំច្រើនប្រភេទ ដែលលំបាកក្នុងការលក់ដូរ ព្រោះតម្លៃទាបខ្លាំងពេក ៕

PLB Banner on article detail