មក​ទស្សនា​អង្គរ កុំ​ភ្លេច​គោរព​ក្រម​ប្រតិបត្តិ​អង្គរ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​

ថ្ងៃព្រហស្បតិ៍ 18 មីនា 2021, 10:41

​ចាប់​តាំង​សតវត្សរ៍​ទី​៩​ដល់​សតវត្សរ៍​ទី​១៥ អង្គរ គឺជា​អតីត​រាជធានី​ខ្មែរ​ដ៏​ល្បីល្បាញ ដែល​ត្រូវគេ​ប្រសិទ្ធ​នាម​ឈ្មោះថា អាណាចក្រ​ខ្មែរ​។ មកដល់​បច្ចុប្បន្ននេះ អង្គរ មិន​ត្រឹមតែ​ជា​បូជនីយដ្ឋាន​សម្រាប់​ពុទ្ធសាសនិក  និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​គោរពបូជា សំពះ​បន់ស្រន់​បួងសួង​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​សម្បត្តិ​វប្បធម៌​ដ៏​ល្អ​ឯក​របស់​មនុស្សជាតិ​ក្នុង​ពិភពលោក​ទាំងមូល​ទៀតផង​។

 

​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​ស្ថាប័ន​ទទួលខុសត្រូវ​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​អង្គរ បាន​សហការ​ជាមួយ​អ្នកស្រុក​អង្គរ  ភ្ញៀវទេសចរ  មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ក្រុមការងារ​ជួសជុល​ប្រាសាទ​ជាដើម បាន​បង្កើត​ក្រម​មួយ​ឈ្មោះថា ក្រម​ប្រតិបត្តិ​អង្គរ ដើម្បីឱ្យ​ភ្ញៀវទេសចរ​មក​ទស្សនារ​មណី​យ​ដ្ឋា​ន​អង្គរ​អនុវត្តតាម ក្នុង​គោលដៅ​ធ្វើយ៉ាងណា ធានា​ឱ្យបាន​នូវ​សុវត្ថិភាព ក៏ដូចជា បទពិសោធន៍​ល្អៗ  ការគោរព​លើក​តម្លៃ និង​របៀបរៀបរយ​ស​ម្រា​ប់​តំបន់​មណី​យ​ដ្ឋា​ន​អង្គរ​។ ឯ​ខ្លឹម​សារសំខាន់ៗ​នៃ​ក្រម​ប្រតិបត្តិ​នោះ​រួមមាន​៖ ហាម​ស្លៀក​ខើច​លើ​ខើច​ក្រោម ហាម​ប៉ះ​ក្បាច់ចម្លាក់​ឬ​អង្គុយ​លើ​ថ្ម​ទ្រុឌទ្រោម ហាម​ស្រែក​ឡូឡា ហាម​ឡើងលើ​គំនរ​ថ្ម ត្រូវគោរព​ស្លាក​សញ្ញា ហាម​ជក់បារី និង ចោល​សំរាម​ជាដើម​។​

ដោយឡែក​ស្ថិតនៅក្នុង​ដំណាក់កាល ដែល​មេរោគ​កូ​វីដ​១៩ កំពុង​រីក​រាលដាល​យ៉ាងខ្លាំង​នេះ អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ចំពោះ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវគោរព​ក្រម​ប្រតិបត្តិ​អង្គរ​ផង អនុវត្តន៍​តាម​ណែនាំ​របស់​ក្រសួងសុខាភិបាល​ផង ដូចជា​ពាក់​ម៉ាស់ រក្សា​គម្លាត ឧស្សាហ៍​លាង​សម្អាត​ដៃ និង​មិនត្រូវ​ជួបជុំ​មនុស្ស​ច្រើន ឬ​ចូលរួម​ក្នុង​ទីកន្លែង​ងងឹត ចង្អៀត​ជាដើម​...​។​ល​។​

ដូចនេះ ការគោរព​ក្រម​ប្រតិបត្តិ​អង្គរ​ផង​និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ផង គឺជា​ការជួយ​ខ្លួនឯង​ឱ្យមាន​សុវត្ថិភាព ក៏ដូចជា​រួមចំណែក​ក្នុងការ​អភិរក្ស និង​លើក​តម្លៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ផង​៕ ដោយ តាំង ហូ​

មក​ទស្សនា​អង្គរ កុំ​ភ្លេច​គោរព​ក្រម​ប្រតិបត្តិ​អង្គរ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​
មក​ទស្សនា​អង្គរ កុំ​ភ្លេច​គោរព​ក្រម​ប្រតិបត្តិ​អង្គរ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​
មក​ទស្សនា​អង្គរ កុំ​ភ្លេច​គោរព​ក្រម​ប្រតិបត្តិ​អង្គរ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​
មក​ទស្សនា​អង្គរ កុំ​ភ្លេច​គោរព​ក្រម​ប្រតិបត្តិ​អង្គរ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​
មក​ទស្សនា​អង្គរ កុំ​ភ្លេច​គោរព​ក្រម​ប្រតិបត្តិ​អង្គរ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​
មក​ទស្សនា​អង្គរ កុំ​ភ្លេច​គោរព​ក្រម​ប្រតិបត្តិ​អង្គរ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​

PLB Banner on article detail